29. ក្នុងចំណោមកូនចៅលោកយីតសារ លោកកេណានា និងកូនៗរបស់គាត់ ទទួលបន្ទុកផ្នែករដ្ឋបាលនៃស្រុកអ៊ីស្រាអែល គឺជាអ្នកគ្រប់គ្រង និងជាចៅក្រម។
30. ក្នុងចំណោមកូនចៅលោកហេប្រូន លោកហាសាបយ៉ា និងបងប្អូនរបស់គាត់ ដែលសុទ្ធតែជាមនុស្សអង់អាច ចំនួន១ ៧០០ នាក់ មានភារកិច្ចត្រួតពិនិត្យដែនដីអ៊ីស្រាអែល នៅខាងលិចទន្លេយ័រដាន់ ហើយបំពេញកិច្ចការទាំងប៉ុន្មានថ្វាយព្រះអម្ចាស់ និងថ្វាយស្ដេច។
31. នៅឆ្នាំទីសែសិបនៃរជ្ជកាលព្រះបាទដាវីឌ គេស្រាវជ្រាវឃើញថា ក្នុងអំបូរហេប្រូន មានវីរបុរសដ៏អង់អាចនៅក្រុងយ៉ាស៊ើរ ក្នុងស្រុកកាឡាដ។ លោកយេរីយ៉ាជាមេដឹកនាំរបស់អំបូរហេប្រូន។
32. ព្រះបាទដាវីឌបានតែងតាំងលោកយេរីយ៉ា ព្រមទាំងបងប្អូនរបស់គាត់ ២ ៧០០ នាក់ សុទ្ធតែជាមនុស្សអង់អាច និងជាមេក្រុមគ្រួសារ ឲ្យគ្រប់គ្រងលើកុលសម្ព័ន្ធរូបេន កុលសម្ព័ន្ធកាដ និងកុលសម្ព័ន្ធម៉ាណាសេចំនួនពាក់កណ្ដាល ដើម្បីបំពេញកិច្ចការទាំងប៉ុន្មានរបស់ព្រះអម្ចាស់ និងកិច្ចការរបស់ស្ដេច។