1. ពួកឆ្មាំទ្វារចែកជាក្រុមៗដូចតទៅ:ក្នុងចៅលោកកូរេ មានលោកមសេលេមាជាកូនរបស់លោកកូរេ និងជាចៅរបស់លោកអេសាភ។
2. កូនរបស់លោកមសេលេមាគឺលោកសាការី ជាកូនច្បង លោកយេឌីអែលជាកូនបន្ទាប់ លោកសេបាឌាជាកូនទីបី លោកយ៉ាតនាលជាកូនទីបួន
3. លោកអេឡាំជាកូនទីប្រាំ លោកយ៉ូហាណានជាកូនទីប្រាំមួយ និងលោកអេលីយ៉ូណៃជាកូនទីប្រាំពីរ។