6. ពួកគេច្រៀងនៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ ក្រោមការដឹកនាំរបស់ឪពុក ទាំងប្រគំស្គរ ឃឹម និងពិណ កំដរផង។ ពួកគេបម្រើការងារក្នុងព្រះដំណាក់របស់ព្រះជាម្ចាស់។ លោកអេសាភ លោកយេឌូថិន និងលោកហេម៉ាន ស្ថិតនៅក្រោមបញ្ជារបស់ស្ដេច។
7. ពួកគេមានចំនួនទាំងអស់ ២៨៨នាក់ ដោយគិតទាំងបងប្អូនរបស់ពួកគេ ដែលជាអ្នកជំនាញខាងចម្រៀងតម្កើងព្រះអម្ចាស់ ហើយចេះបង្រៀនដែរ។
8. ពួកគេចាប់ឆ្នោត ដើម្បីកំណត់មុខងាររៀងៗខ្លួន គឺទាំងអ្នកតូច ទាំងអ្នកធំ ទាំងគ្រូ ទាំងសិស្ស។
9. ឆ្នោតទីមួយត្រូវលើលោកយ៉ូសែប ជាកូនរបស់លោកអេសាភ។ ឆ្នោតទីពីរត្រូវលើលោកកេដាលា ព្រមទាំងកូន និងបងប្អូនរបស់គាត់ដែលមានចំនួនដប់ពីរនាក់។