១ របាក្សត្រ 24:24-30 Khmer Standard Version (KHSV)

24. កូន​ចៅ​របស់​លោក​អ៊ូ‌ស៊ាល​មាន លោក​មីកា។ ក្នុង​ចំណោម​កូន​ចៅ​របស់​លោក​មីកា​មាន លោក​សា‌មៀរ។

25. ក្នុង​ចំណោម​កូន​ចៅ​របស់​លោក​យីស‌យ៉ា ជា​ប្អូន​របស់​លោក​មីកា មាន​លោក​សាកា‌រី។

26. កូន​ចៅ​របស់​លោក​ម៉្រារី​មាន លោក​ម៉ាស‌លី លោក​មូស៊ី និង​លោក​យ៉ាស៊ា។

27. កូន​ចៅ​របស់​លោក​យ៉ាស៊ា ដែល​ត្រូវ​ជា​កូន​របស់​លោក​ម៉្រារី​មាន លោក​សូហាំ លោក​សាគើរ និង​លោក​អ៊ីប‌រី។

28. លោក​អេ‌ឡា‌សារ ជា​កូន​របស់​លោក​ម៉ាស់‌លី គ្មាន​កូន​ប្រុស​ទេ។

29. កូន​ចៅ​របស់​លោក​គីស​មាន លោក​យេរ៉ា‌មែល។

30. កូន​ចៅ​របស់​លោក​មូស៊ី​មាន លោក​ម៉ាស់‌លី អេឌើរ និង​យេរេ‌ម៉ូត។ អ្នក​ទាំង​នេះ​សុទ្ធ​តែ​ជា​កូន​ចៅ​លេវី តាម​ក្រុម​គ្រួសារ​របស់​ខ្លួន។

១ របាក្សត្រ 24