23. រីឯកូនចៅរបស់លោកហេប្រូនមាន លោកយេរីយ៉ាជាកូនទីមួយ លោកអម៉ារាជាកូនទីពីរ លោកយ៉ាហាសៀលជាកូនទីបី និងលោកយេកាមាមជាកូនទីបួន។
24. កូនចៅរបស់លោកអ៊ូស៊ាលមាន លោកមីកា។ ក្នុងចំណោមកូនចៅរបស់លោកមីកាមាន លោកសាមៀរ។
25. ក្នុងចំណោមកូនចៅរបស់លោកយីសយ៉ា ជាប្អូនរបស់លោកមីកា មានលោកសាការី។
26. កូនចៅរបស់លោកម៉្រារីមាន លោកម៉ាសលី លោកមូស៊ី និងលោកយ៉ាស៊ា។
27. កូនចៅរបស់លោកយ៉ាស៊ា ដែលត្រូវជាកូនរបស់លោកម៉្រារីមាន លោកសូហាំ លោកសាគើរ និងលោកអ៊ីបរី។
28. លោកអេឡាសារ ជាកូនរបស់លោកម៉ាស់លី គ្មានកូនប្រុសទេ។