26. លោកយេរ៉ាមែលមានប្រពន្ធមួយទៀតឈ្មោះនាងអថារ៉ា ដែលត្រូវជាម្ដាយរបស់លោកអូណាម។
27. កូនចៅរបស់លោករ៉ាម ដែលជាកូនច្បងរបស់លោកយេរ៉ាមែលមាន ម៉ាអាស យ៉ាមីន និងអេគើរ។
28. កូនរបស់លោកអូណាមគឺសាម៉ាយ និងយ៉ាដា។ កូនរបស់លោកសាម៉ាយគឺណាដាប់ និងអប៊ីស៊ើរ។
29. ភរិយារបស់លោកអប៊ីស៊ើរឈ្មោះអប៊ីហែល នាងបង្កើតកូនប្រុសពីរនាក់ជូនលោក គឺអបាន់ និងម៉ូលីដ។
30. កូនរបស់លោកណាដាប់គឺសេលេដ និងអផែម។ លោកសេលេដស្លាប់ទៅ តែគ្មានកូនទេ។
31. លោកអផែមជាឪពុករបស់លោកអ៊ីស៊ី លោកអ៊ីស៊ី ជាឪពុករបស់លោកសេសាន លោកសេសានជាឪពុករបស់លោកអឡាយ។
32. កូនរបស់លោកយ៉ាដា ដែលត្រូវជាប្អូនរបស់លោកសាម៉ាយ គឺយេធើរ និងយ៉ូណាថាន។ លោកយេធើរស្លាប់ទៅ តែគ្មានកូនទេ។