12. លោកបូអូសជាឪពុករបស់លោកអូបិឌ លោកអូបិឌជាឪពុករបស់លោកអ៊ីសាយ
13. លោកអ៊ីសាយជាឪពុករបស់លោកអេលាប ជាកូនច្បង អប៊ីណាដាប់ជាកូនទីពីរ សាំម៉ាជាកូនទីបី
14. នេថានេលជាកូនទីបួន រ៉ាដាយជាកូនទីប្រាំ
15. អូសែមជាកូនទីប្រាំមួយ និងដាវីឌជាកូនទីប្រាំពីរ។
16. រីឯបងប្អូនស្រីរបស់ពួកគេគឺនាងសេរូយ៉ា និងអប៊ីកែល។ កូនរបស់នាងសេរូយ៉ាមានបីនាក់គឺ អប៊ីសាយ យ៉ូអាប់ និងអេសាអែល។
17. នាងអប៊ីកែលបង្កើតអម៉ាសា រីឯឪពុករបស់អម៉ាសាឈ្មោះយេធើរ ជាជនជាតិអ៊ីស្មាអែល។
18. លោកកាលែបជាកូនរបស់លោកហេស្រុន ព្រមទាំងនាងអស៊ូបា ជាភរិយា បង្កើតបានកូនស្រីមួយឈ្មោះ យេរីអូត និងកូនប្រុសបីនាក់គឺ យេស៊ើរ សូបាប និងអើដូន។
19. ពេលនាងអស៊ូបាស្លាប់ទៅ លោកកាលែបមានភរិយាមួយទៀតឈ្មោះនាងអេប្រាតា នាងបង្កើតបានកូនប្រុសមួយជូនលោក ដែលមានឈ្មោះថាហ៊ើរ។