១ របាក្សត្រ 15:21-27 Khmer Standard Version (KHSV)

21. លោក​ម៉ាធិ‌ធា លោក​អេលី‌ផាលេ លោក​មីក‌នេយ៉ា លោក​អូបេដ‌អេដុម លោក​យេអែល លោក​អសា‌ស៊ា ជា​អ្នក​កាន់​ពិណ​ដែល​មាន​ខ្សែ​ប្រាំ​បី​សម្រាប់​នាំ​មុខ​ចម្រៀង។

22. លោក​កេណា‌នា ជា​មេ​ដឹក​នាំ​ក្រុម​លេវី​ផ្នែក​ខាង​លី​សែង បាន​ទទួល​បន្ទុក​មើល​ការ​ខុស​ត្រូវ​លើ​ការ​សែង​ហិប​នេះ ព្រោះ​គាត់​មាន​សមត្ថ‌ភាព។

23. លោក​បេរេ‌គា និង​លោក​អែល‌កាណា ជា​ឆ្មាំ​ឈរ​នៅ​ជិត​ហិប។

24. លោក​បូជា‌ចារ្យ​សេបា‌នា យ៉ូហូ‌សាផាត នេថា‌នេល អម៉ា‌សាយ សាកា‌រី បេណា‌យ៉ា និង​អេលា‌ស៊ើរ ជា​អ្នក​ផ្លុំ​ត្រែ នៅ​ខាង​មុខ​ហិប​របស់​ព្រះ‌ជាម្ចាស់។ លោក​អូបេដ‌អេដុម និង​លោក​យេហ៊ី‌យ៉ា ក៏​ជា​ឆ្មាំ​ដែល​ឈរ​នៅ​ជិត​ហិប​ដែរ។

25. បន្ទាប់​មក ព្រះ‌បាទ​ដាវីឌ ព្រម​ទាំង​ពួក​ព្រឹទ្ធា‌ចារ្យ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល និង​ពួក​មេ‌ទ័ព នាំ​គ្នា​ចេញ​ទៅ​ដង្ហែ​ហិប​នៃ​សម្ពន្ធ‌មេត្រី*​របស់​ព្រះ‌អម្ចាស់​ពី​ផ្ទះ​របស់​លោក​អូបេដ‌អេដុម​យ៉ាង​សប្បាយ​រីក‌រាយ។

26. ព្រះ‌ជាម្ចាស់​ជួយ​ការពារ​ក្រុម​លេវី ដែល​សែង​ហិប​នៃ​សម្ពន្ធ‌មេត្រី​របស់​ព្រះ‌អម្ចាស់ ហើយ​គេ​បាន​យក​គោ​បា​ប្រាំ‌ពីរ​ក្បាល និង​ចៀម​ឈ្មោល​ប្រាំ‌ពីរ​ក្បាល ថ្វាយ​ជា​យញ្ញ‌បូជា។

27. ព្រះ‌បាទ​ដាវីឌ​ពាក់​អាវ​ធំ​ធ្វើ​ពី​ក្រណាត់​ព្រែ ហើយ​ក្រុម​លេវី​ដែល​សែង​ហិប ក្រុម​ចម្រៀង និង​លោក​កេណា‌នា​ជា​មេ​ដឹក​នាំ​ក្រុម​សែង ក៏​ស្លៀក​ពាក់​ដូច្នោះ​ដែរ។ ព្រះ‌បាទ​ដាវីឌ​ពាក់​អាវ​អេផូដ*​ធ្វើ​ពី​ក្រណាត់​ទេស‌ឯក។

១ របាក្សត្រ 15