១ ពង្សា‌វតារ‌ក្សត្រ 7:12-15 Khmer Standard Version (KHSV)

12. នៅ​ជុំ‌វិញ​ទីធ្លា​ធំ គេ​សង់​ជញ្ជាំង​ពី​ថ្ម​សំរាំង​ដ៏​ល្អៗ​ត្រួត​គ្នា​បី​ជាន់ ហើយ​មួយ​ជាន់​ទៀត​សង់​ពី​ឈើ​តាត្រៅ ដូច​ទី‌លាន​ខាង​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ និង​បន្ទប់​ល្វែង​របស់​ព្រះ‌ដំណាក់​ដែរ។

13. ព្រះ‌បាទ​សាឡូម៉ូន​ចាត់​គេ​ឲ្យ​ទៅ​អញ្ជើញ​លោក​ហ៊ីរ៉ាម​នៅ​ក្រុង​ទីរ៉ុស។

14. គាត់​ជា​កូន​របស់​ស្ត្រី​មេម៉ាយ​ម្នាក់ ក្នុង​កុល‌សម្ព័ន្ធ​ណែប‌ថាលី ហើយ​ឪពុក​ជា​អ្នក​ក្រុង​ទីរ៉ុស។ លោក​ហ៊ីរ៉ាម​ជា​ជាង​លង្ហិន​មួយ​រូប​ដ៏​ចំណាន ដែល​មាន​ប្រាជ្ញា​ឈ្លាស‌វៃ ហើយ​មាន​ថ្វី​ដៃ​ខាង​ផលិត​វត្ថុ​គ្រប់​យ៉ាង​ពី​លង្ហិន។ គាត់​ចូល​ទៅ​គាល់​ព្រះ‌បាទ​សាឡូម៉ូន ហើយ​ទទួល​ធ្វើ​កិច្ចការ​ទាំង​អស់​ថ្វាយ​ស្ដេច។

15. លោក​ហ៊ីរ៉ាម​ធ្វើ​សសរ​លង្ហិន​ពីរ កំពស់​ដប់​ប្រាំ​បី​ហត្ថ ហើយ​គេ​យក​ខ្សែ​មក​វាស់​ជុំ‌វិញ​សសរ​នោះ ឃើញ​មាន​ប្រវែង​ដប់‌ពីរ​ហត្ថ។

១ ពង្សា‌វតារ‌ក្សត្រ 7