១ ពង្សា‌វតារ‌ក្សត្រ 6:27-30 Khmer Standard Version (KHSV)

27. ស្ដេច​ដាក់​ចេរូ‌ប៊ីន​ទាំង​ពីរ​នៅ​កណ្ដាល​ទី‌សក្ការៈ ចេរូ‌ប៊ីន​ទាំង​ពីរ​ត្រដាង​ស្លាប គឺ​ចុង​ស្លាប​ចេរូ‌ប៊ីន​ទី​មួយ​លាត​ទៅ​ទល់​នឹង​ជញ្ជាំង​ម្ខាង រីឯ​ចុង​ស្លាប​ចេរូ‌ប៊ីន​ទី​ពីរ​លាត​ទៅ​ទល់​នឹង​ជញ្ជាំង​ម្ខាង​ទៀត។ ចុង​ស្លាប​ម្ខាង​ទៀត​របស់​ចេរូ‌ប៊ីន​នីមួយៗ​លាតទល់​គ្នា​នៅ​ចំ​កណ្ដាល​ទី‌សក្ការៈ។

28. ស្ដេច​ឲ្យ​គេ​ស្រោប​រូប​ចេរូ‌ប៊ីន​ទាំង​ពីរ​នេះ ដោយ​មាស។

29. នៅ​តាម​ជញ្ជាំង​ព្រះ‌ដំណាក់​ទាំង​ខាង​ក្នុង និង​ខាង​ក្រៅ ស្ដេច​ឲ្យ​គេ​ឆ្លាក់​ក្បាច់​ចេរូ‌ប៊ីន ក្បាច់​ដើម​ចាក និង​ក្បាច់​ផ្កា‌រីក​ផង។

30. រីឯ​ក្ដារ​ក្រាល​ព្រះ‌ដំណាក់​ទាំង​ខាង​ក្នុង ទាំង​ខាង​ក្រៅ​សុទ្ធ​តែ​ស្រោប​មាស។

១ ពង្សា‌វតារ‌ក្សត្រ 6