14. ក្រោយបានសង់ព្រះដំណាក់រួចហើយ ព្រះបាទសាឡូម៉ូន
15. ឲ្យគេពាសជញ្ជាំងខាងក្នុងពីឈើតាត្រៅ តាំងពីក្រោមរហូតដល់ពិដាន ព្រមទាំងក្រាលក្ដារពីឈើកកោះដែរ។
16. ស្ដេចឲ្យគេយកឈើតាត្រៅពាសជញ្ជាំង ប៉ែកខាងក្រោយព្រះដំណាក់ពីក្រោមរហូតដល់លើ មានប្រវែងម្ភៃហត្ថ។ ផ្នែកខាងក្នុងនេះ ទ្រង់ឲ្យគេរៀបចំធ្វើជាទីសក្ការៈ និងទីសក្ការៈបំផុត។
17. បន្ទប់ធំដែលនៅខាងមុខទីសក្ការៈមានបណ្ដោយសែសិបហត្ថ។
18. ឈើតាត្រៅដែលគេពាសផ្នែកខាងក្នុងព្រះដំណាក់ មានឆ្លាក់ជាក្បាច់រចនារូបផ្កាក្រពុំ និងរូបផ្ការីក។ គេពាសជញ្ជាំងទាំងអស់ពីឈើតាត្រៅ ដោយឥតឃើញថ្មឡើយ។
19. ស្ដេចរៀបចំទីសក្ការៈនៅផ្នែកខាងក្រោយព្រះដំណាក់ សម្រាប់តម្កល់ហិបនៃសម្ពន្ធមេត្រីរបស់ព្រះអម្ចាស់។
20. ជ្រុងនីមួយៗរបស់ទីសក្ការៈមានប្រវែងម្ភៃហត្ថ កំពស់ម្ភៃហត្ថ ហើយស្រោបមាសសុទ្ធទាំងអស់។ រីឯអាសនៈមានពាសទៅដោយឈើតាត្រៅ។
21. ព្រះបាទសាឡូម៉ូនបានយកមាសសុទ្ធមកស្រោបប៉ែកខាងក្នុងព្រះដំណាក់ ហើយយកច្រវាក់ធ្វើពីមាសមកចងខណ្ឌនៅមុខទីសក្ការៈ ដែលស្ដេចបានស្រោបមាសដែរ។