១ ពង្សា‌វតារ‌ក្សត្រ 5:1-4 Khmer Standard Version (KHSV)

1. ព្រះ‌បាទ​ហ៊ីរ៉ាម ជា​ស្ដេច​ក្រុង​ទីរ៉ុស និង​ជា​មិត្ត‌ភក្ដិ​ដ៏​ជិត​ស្និទ្ធ​របស់​ព្រះ‌បាទ​ដាវីឌ​ជ្រាប​ថា គេ​បាន​អភិ‌សេក​ព្រះ‌បាទ​សាឡូម៉ូន​ឲ្យ​ស្នង​រាជ្យ​របស់​ព្រះ‌បាទ​ដាវីឌ​ជា​បិតា ស្ដេច​ក៏​ចាត់​រាជ​បម្រើ​ទៅ​គាល់​ព្រះ‌បាទ​សាឡូម៉ូន។

2. ព្រះ‌បាទ​សាឡូម៉ូន​ចាត់​អ្នក​នាំ​សារ​ឲ្យ​ទៅ​ទូល​ព្រះ‌បាទ​ហ៊ីរ៉ាម​ដូច​ត​ទៅ៖

3. «ព្រះ‌ករុណា​ជ្រាប​ហើយ​ថា ព្រោះ​តែ​សង្គ្រាម​កើត​មាន​ឥត​ស្រាក‌ស្រាន្ត​ពី​គ្រប់​ទិស‌ទី ព្រះ‌បាទ​ដាវីឌ ជា​បិតា​របស់​ទូលបង្គំ ពុំ​អាច​សង់​ព្រះ‌ដំណាក់​ថ្វាយ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​លោក​បាន​ទេ រហូត​ទាល់​តែ​ព្រះ‌អម្ចាស់​បង្ក្រាប​ខ្មាំង​សត្រូវ​ឲ្យ​នៅ​ក្រោម​បាទា​របស់​លោក។

4. ឥឡូវ​នេះ ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ទូលបង្គំ​ប្រោស​ប្រទាន​សេចក្ដី​សុខ‌សាន្ត នៅ​គ្រប់​ទិស‌ទី គឺ​គ្មាន​មារ​សត្រូវ គ្មាន​គ្រោះ​កាច​ទៀត​ទេ។

១ ពង្សា‌វតារ‌ក្សត្រ 5