31. ព្រះរាជាមានប្រាជ្ញាលើសមនុស្សផងទាំងពួង គឺលើសលោកអេថាន ពីអំបូរសេរ៉ាគីត លោកហេម៉ាន ព្រមទាំងលោកកាល់កូល និងលោកដារដា ជាកូនរបស់លោកម៉ាហូល។ កិត្តិនាមរបស់ព្រះរាជាល្បីសុសសាយ រហូតដល់ប្រជាជាតិនានាដែលនៅជុំវិញ។
32. ព្រះបាទសាឡូម៉ូនថ្លែងសុភាសិត បីពាន់ឃ្លា និងតែងចម្រៀងមួយពាន់ប្រាំបទ។
33. ព្រះរាជារៀបរាប់អំពីរុក្ខជាតិគ្រប់ប្រភេទ តាំងពីដើមតាត្រៅនៅស្រុកលីបង់ រហូតដល់ដើមហ៊ីសុបដែលដុះនៅតាមកំពែង។ ព្រះរាជារៀបរាប់អំពីសត្វចតុប្បាទ សត្វស្លាប សត្វលូនវារ និងត្រីផងដែរ។
34. ស្ដេចទាំងឡាយនៅលើផែនដីបានឮគេនិយាយអំពីប្រាជ្ញាញាណរបស់ព្រះបាទសាឡូម៉ូន ក៏ចាត់មនុស្សម្នាពីគ្រប់ជាតិសាសន៍ ឲ្យមកស្ដាប់រាជឱង្ការរបស់ព្រះបាទសាឡូម៉ូន ដែលប្រកបដោយប្រាជ្ញាឈ្លាសវៃ។