១ ពង្សា‌វតារ‌ក្សត្រ 22:1-3 Khmer Standard Version (KHSV)

1. ក្នុង​អំឡុង​ពេល​បី​ឆ្នាំ គ្មាន​សង្គ្រាម​កើត​ឡើង​រវាង​ស្រុក​ស៊ីរី និង​ស្រុក​អ៊ីស្រា‌អែល​ទេ។

2. នៅ​ឆ្នាំ​ទី​បី ព្រះ‌បាទ​យ៉ូសា‌ផាត ជា​ស្ដេច​ស្រុក​យូដា បាន​យាង​ទៅ​សួរ​សុខ​ទុក្ខ​ស្ដេច​ស្រុក​អ៊ីស្រា‌អែល។

3. ពេល​នោះ ស្ដេច​ស្រុក​អ៊ីស្រា‌អែល​មាន​រាជ‌ឱង្ការ​ទៅ​កាន់​ពួក​មន្ត្រី​ថា៖ «អស់​លោក​ជ្រាប​ច្បាស់​ហើយ​ថា ក្រុង​រ៉ាម៉ូត នៅ​ស្រុក​កាឡាដ ជា​ក្រុង​របស់​យើង។ ហេតុ​អ្វី​បាន​ជា​យើង​នៅ​រារែក មិន​ព្រម​ដណ្ដើម​យក​ក្រុង​នោះ​ពី​កណ្ដាប់​ដៃ​របស់​ស្ដេច​ស្រុក​ស៊ីរី​មក​វិញ?»។

១ ពង្សា‌វតារ‌ក្សត្រ 22