១ ពង្សា‌វតារ‌ក្សត្រ 21:27-29 Khmer Standard Version (KHSV)

27. កាល​ព្រះ‌បាទ​អហាប់​ឮ​ព្រះ‌បន្ទូល​ទាំង​នោះ​ហើយ ទ្រង់​ហែក​ព្រះ‌ពស្ដ្រ​ចោល រួច​ស្លៀក​បាវ និង​តម​អាហារ។ ពេល​ផ្ទំ​ក៏​ស្ដេច​ស្លៀក​បាវ​ដែរ ហើយ​យាង​យឺតៗ។

28. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​អេលីយ៉ា ជា​អ្នក​ភូមិ​ធេស‌ប៊ី‌ថា៖

29. «អ្នក​ឃើញ​ទេ អហាប់​បន្ទាប​ខ្លួន​នៅ​ចំពោះ​មុខ​យើង​ហើយ។ ដោយ​អហាប់​បន្ទាប​ខ្លួន​ដូច្នេះ យើង​នឹង​មិន​ធ្វើ​ឲ្យ​គ្រោះ​កាច កើត​មាន​ដល់​គេ​ក្នុង​ពេល​ដែល​គេ​នៅ​មាន​ជីវិត​ទេ តែ​យើង​នឹង​ធ្វើ​ឲ្យ​គ្រោះ​កាច​កើត​មាន​ចំពោះ​ពូជ‌ពង្ស​របស់​គេ នៅ​ជំនាន់​ក្រោយ»។

១ ពង្សា‌វតារ‌ក្សត្រ 21