១ ពង្សា‌វតារ‌ក្សត្រ 10:22-24 Khmer Standard Version (KHSV)

22. ព្រះ‌បាទ​សាឡូម៉ូន​មាន​សំពៅ​ដើរ​សមុទ្រ​សម្រាប់​ធ្វើ​ជំនួញ​ទៅ​ស្រុក​ឆ្ងាយ ជា​មួយ​សំពៅ​របស់​ព្រះ‌បាទ​ហ៊ីរ៉ាម។ បី​ឆ្នាំ​ម្ដង សំពៅ​ទាំង​នោះ​វិល​ត្រឡប់​មក​វិញ ដោយ​នាំ​យក​មាស ប្រាក់ ភ្លុក ស្វា និង​ក្ងោក​មក​ផង។

23. ព្រះ‌បាទ​សាឡូម៉ូន​មាន​ទ្រព្យ‌សម្បត្តិ និង​ប្រាជ្ញា លើស​ស្ដេច​ទាំង​ប៉ុន្មាន​នៅ​លើ​ផែនដី។

24. មនុស្ស​ទាំង​អស់​តែងតែ​ចង់​ចូល​គាល់​ព្រះ‌បាទ​សាឡូម៉ូន ដើម្បី​ស្ដាប់​រាជ‌ឱង្ការ​ប្រកប​ដោយ​ប្រាជ្ញា​ដែល​ព្រះ‌ជាម្ចាស់​ប្រទាន​មក​ស្ដេច។

១ ពង្សា‌វតារ‌ក្សត្រ 10