10. ប៉ុន្តែ សម្ដេចមិនអញ្ជើញព្យាការីណាថាន លោកបេណាយ៉ា ពួកនាយទាហានដ៏អង់អាច និងយាងសម្ដេចសាឡូម៉ូន ជាអនុជមកចូលរួមទេ។
11. ពេលនោះ លោកណាថានពោលទៅកាន់នាងបាតសេបា ជាមាតារបស់សម្ដេចសាឡូម៉ូនថា៖ «តើនាងមិនជ្រាបទេថា សម្ដេចអដូនីយ៉ា ជាបុត្ររបស់នាងហាគីត បានតាំងខ្លួនធ្វើជាស្ដេច ប៉ុន្តែ ព្រះបាទដាវីឌជាអម្ចាស់របស់យើងមិនបានជ្រាបទេ។
12. ឥឡូវនេះ ខ្ញុំសូមជូនយោបល់ដល់នាង ដើម្បីសង្គ្រោះជីវិតនាង និងជីវិតសម្ដេចសាឡូម៉ូន ជាបុត្ររបស់នាង។
13. សូមអញ្ជើញចូលទៅគាល់ព្រះបាទដាវីឌ ហើយទូលដូចតទៅ: “បពិត្រព្រះករុណាជាអម្ចាស់ ព្រះករុណាបានស្បថនឹងខ្ញុំម្ចាស់ថា សាឡូម៉ូន ជាបុត្ររបស់ខ្ញុំម្ចាស់ នឹងឡើងគ្រងរាជ្យបន្តពីព្រះករុណា គឺបុត្រនេះហើយដែលនឹងគង់លើបល្ល័ង្ករបស់ពីព្រះករុណា។ ហេតុអ្វីបានជាអដូនីយ៉ាឡើងគ្រងរាជ្យទៅវិញ?”»។