១ ថេស្សា‌ឡូនិក 4:1-5 Khmer Standard Version (KHSV)

1. បង‌ប្អូន​អើយ បង‌ប្អូន​បាន​រៀន​ពី​យើង​អំពី​របៀប​រស់​នៅ ដែល​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌ជាម្ចាស់ ហើយ​បាន​ប្រព្រឹត្ត​តាម​ទៀត​ផង។ ដូច្នេះ នៅ​ទី​បំផុត យើង​សូម​អង្វរ និង​សូម​ដាស់​តឿន​បង‌ប្អូន ក្នុង​ព្រះ‌នាម​ព្រះ‌អម្ចាស់‌យេស៊ូ​ថា សូម​ឲ្យ​បង‌ប្អូន​បាន​ប្រសើរ​លើស​នេះ​ទៅ​ទៀត!

2. បង‌ប្អូន​ជ្រាប​ស្រាប់​ហើយ​ថា យើង​បាន​ទូន្មាន​បង‌ប្អូន​ក្នុង​ព្រះ‌នាម​ព្រះ‌អម្ចាស់‌យេស៊ូ​យ៉ាង​ណា។

3. ព្រះ‌ហឫទ័យ​របស់​ព្រះ‌ជាម្ចាស់ គឺ​ឲ្យ​បង‌ប្អូន​បាន​វិសុទ្ធ* ឲ្យ​បង‌ប្អូន​ចៀស​វាង​អំពើ​ប្រាស​ចាក​សីលធម៌។

4. ម្នាក់ៗ​ត្រូវ​ចេះ​រួម​រស់​ជា​មួយ​ភរិយារបស់​ខ្លួន ដោយ​វិសុទ្ធ និង​ថ្លៃ‌ថ្នូរ

5. ឥត​បណ្ដោយ​ខ្លួន​ទៅ​តាម​ចំណង់​តណ្ហា ដូច​សាសន៍​ដទៃ ដែល​មិន​ស្គាល់​ព្រះ‌ជាម្ចាស់​នោះ​ឡើយ។

១ ថេស្សា‌ឡូនិក 4