9. គឺក្នុងវិន័យរបស់លោកម៉ូសេមានចែងទុកថា: «កុំឃ្លុំមាត់គោ នៅពេលបញ្ជាន់ស្រូវនោះឡើយ»។ តាមពិត ព្រះជាម្ចាស់មិនខ្វល់ខ្វាយនឹងគោទេ
10. ព្រះអង្គមានព្រះបន្ទូលដូច្នេះ មកពីព្រះអង្គគិតដល់យើង។ ពិតមែនហើយ ក្នុងគម្ពីរមានចែងទុកដូច្នេះសម្រាប់យើង។ អ្នកដែលភ្ជួររាស់ ត្រូវសង្ឃឹមថានឹងបានផល ហើយអ្នកបោកបែន ក៏ត្រូវសង្ឃឹមថានឹងបានផលដែរ។
11. យើងបានសាបព្រោះព្រះបន្ទូលដែលជាពូជខាងវិញ្ញាណនៅក្នុងបងប្អូន ហើយយើងច្រូតយកផល ជាសម្បត្តិលោកីយ៍ពីបងប្អូន តើមានអ្វីគួរឲ្យអស្ចារ្យ!
12. ប្រសិនបើអ្នកផ្សេងមានសិទ្ធិទទួលផលពីបងប្អូនយ៉ាងនេះទៅហើយ តើយើងមិនរឹតតែមានសិទ្ធិលើសអ្នកទាំងនោះទៀតឬ? ក៏ប៉ុន្តែ យើងពុំបានប្រើសិទ្ធិនេះទេ ផ្ទុយទៅវិញ យើងសុខចិត្តស៊ូទ្រាំគ្រប់បែបយ៉ាង ដើម្បីកុំឲ្យមានឧបសគ្គចំពោះដំណឹងល្អ*របស់ព្រះគ្រិស្ដ*។
13. បងប្អូនជ្រាបស្រាប់ហើយថា អស់អ្នកបំពេញមុខងារក្នុងព្រះវិហារតែងតែទទួលចំណីអាហារពីព្រះវិហារ ហើយអស់អ្នកថ្វាយយញ្ញបូជានៅលើអាសនៈ* ក៏ទទួលសាច់ពីអាសនៈដែរ។
14. រីឯព្រះអម្ចាស់វិញ ព្រះអង្គបានបង្គាប់មកថា អស់អ្នកដែលផ្សព្វផ្សាយដំណឹងល្អ ត្រូវតែចិញ្ចឹមជីវិតដោយសារដំណឹងល្អនោះ។