១ កូរិន‌ថូស 6:1-4 Khmer Standard Version (KHSV)

1. ក្នុង​ចំណោម​បង‌ប្អូន កាល​ណា​ម្នាក់​ទាស់​នឹង​ម្នាក់​ទៀត ម្ដេច​ក៏​ហ៊ាន​ទៅ​រក​ចៅ‌ក្រម​ដែល​មិន​ស្គាល់​ព្រះ‌ជាម្ចាស់​ឲ្យ​កាត់​ក្ដី មិន​ទុក​ឲ្យ​ប្រជា‌ជន​ដ៏‌វិសុទ្ធ​កាត់​ក្ដី​វិញ!

2. បង‌ប្អូន​មិន​ជ្រាប​ទេ​ឬ​ថា ប្រជា‌ជន​ដ៏‌វិសុទ្ធ*​នឹង​វិនិច្ឆ័យ​ទោស​ពិភព​លោក​នេះ! ប្រសិន​បើ​បង‌ប្អូន​វិនិច្ឆ័យ​ទោស​ពិភព​លោក​ដូច្នេះ ហេតុ​ដូច​ម្ដេច​បាន​ជា​បង‌ប្អូន​ថា ខ្លួន​មិន​សម​នឹង​អារ​កាត់​រឿង‌រ៉ាវ​ដ៏​តូច​បំផុត​នេះ?

3. បង‌ប្អូន​មិន​ជ្រាប​ទេ​ឬ សូម្បី​តែ​ពួក​ទេវតា* ក៏​យើង​វិនិច្ឆ័យ​ទោស​ទៅ​ហើយ ចុះ​ទំរាំ​បើ​រឿង‌រ៉ាវ​ក្នុង​ជីវិត​នេះ​វិញ ម្ដេច​ក៏​យើង​អារ​កាត់​មិន​កើត!

4. ពេល​បង‌ប្អូន​មាន​រឿង​ប្ដឹង​ផ្ដល់​គ្នា​អំពី​បញ្ហា​ក្នុង​ជីវិត​នេះ ម្ដេច​ក៏​បង‌ប្អូន​ទៅ​រក​ពួក​អ្នក​ដែល​ក្រុម‌ជំនុំ​មិន​រាប់​រក ឲ្យ​មក​កាត់​ក្ដី​ដូច្នេះ។

១ កូរិន‌ថូស 6