១ កូរិន‌ថូស 15:3-7 Khmer Standard Version (KHSV)

3. មុន​ដំបូង​បង្អស់ ខ្ញុំ​ជម្រាប​ជូន​បង‌ប្អូន​នូវ​សេចក្ដី​ដែល​ខ្ញុំ​បាន​ទទួល គឺ​ថា​ព្រះ‌គ្រិស្ដ​បាន​សោយ​ទិវង្គត ដើម្បី​រំដោះ​បាប​យើង ស្រប​តាម​គម្ពីរ។

4. គេ​បាន​បញ្ចុះ​ព្រះ‌សព​ព្រះ‌អង្គ​នៅ​ក្នុង​ផ្នូរ ហើយ​ព្រះ‌អង្គ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ​នៅ​ថ្ងៃ​ទី​បី ស្រប​តាម​គម្ពីរ។

5. ព្រះ‌អង្គ​បាន​បង្ហាញ​ខ្លួន​ឲ្យ​លោក​កេផាស​ឃើញ រួច​ឲ្យ​ក្រុម​សាវ័ក*​ទាំង​ដប់‌ពីរ​រូប​ឃើញ​ដែរ។

6. បន្ទាប់​មក ព្រះ‌អង្គ​បាន​បង្ហាញ​ខ្លួន ឲ្យ​បង‌ប្អូន​ជាង​ប្រាំ​រយ​នាក់​ឃើញ​ក្នុង​ពេល​ជា​មួយ​គ្នា។ ក្នុង​ចំណោម​បង‌ប្អូន​ទាំង​នោះ​មាន​ភាគ​ច្រើន​នៅ​រស់​នៅ​ឡើយ តែ​មាន​អ្នក​ខ្លះ បាន​ទទួល​មរណ‌ភាព ផុត​ទៅ​ហើយ។

7. បន្ទាប់​មក​ទៀត ព្រះ‌អង្គ​បាន​បង្ហាញ​ខ្លួន​ឲ្យ​លោក​យ៉ាកុប​ឃើញ រួច​ឲ្យ​សាវ័ក​ទាំង​អស់​ឃើញ។

១ កូរិន‌ថូស 15