12. «យើង អើថាស៊ើកសេស ជាព្រះមហាក្សត្រលើមហាក្សត្រទាំងអស់ ផ្ញើជូនលោកបូជាចារ្យអែសរ៉ា ជាបណ្ឌិតខាងវិន័យរបស់ព្រះនៃស្ថានបរមសុខ
13. យើងចេញបញ្ជាថា ក្នុងចំណោមជនជាតិអ៊ីស្រាអែលទាំងអស់ ដែលរស់នៅក្នុងរាជាណាចក្ររបស់យើង គឺប្រជាជន ក្រុមបូជាចារ្យ ក្រុមលេវី អស់អ្នកដែលមានបំណងត្រឡប់ទៅក្រុងយេរូសាឡឹម នោះយើងអនុញ្ញាតឲ្យគេចាកចេញទៅជាមួយលោក។
14. យើង និងទីប្រឹក្សាទាំងប្រាំពីរនាក់ ចាត់លោកឲ្យទៅពិនិត្យមើល នៅក្រុងយេរូសាឡឹម និងស្រុកយូដា អំពីរបៀបដែលគេគោរពក្រឹត្យវិន័យនៃព្រះរបស់លោក គឺគម្ពីរដែលលោកកាន់នេះ។
15. យើងក៏ចាត់លោកឲ្យនាំយកមាសប្រាក់ ដែលយើង និងទីប្រឹក្សាទាំងប្រាំពីររូប សម្រេចថ្វាយចំពោះព្រះនៃជនជាតិអ៊ីស្រាអែល ដែលគង់នៅក្រុងយេរូសាឡឹម។
16. លោកក៏ត្រូវនាំយកប្រាក់ និងមាសទាំងប៉ុន្មាន ដែលលោករៃបានក្នុងអាណាខេត្តបាប៊ីឡូនទាំងមូល ព្រមទាំងតង្វាយដែលប្រជាជន និងបូជាចារ្យស្ម័គ្រចិត្តថ្វាយ សម្រាប់ព្រះដំណាក់នៃព្រះរបស់ពួកគេ នៅក្រុងយេរូសាឡឹមដែរ។
17. លោកត្រូវលៃលកយកប្រាក់ទាំងនោះ ទិញគោបា ចៀមឈ្មោល និងកូនចៀម ព្រមទាំងតង្វាយម្សៅ និងស្រាទំពាំងបាយជូរដែលត្រូវច្រួចជាមួយ។ លោកត្រូវថ្វាយតង្វាយទាំងនោះ នៅលើអាសនៈរបស់ព្រះដំណាក់នៃព្រះរបស់ពួកលោក នៅក្រុងយេរូសាឡឹម។
18. ប្រសិនបើមានមាសប្រាក់នៅសល់ លោក និងបងប្អូនរបស់លោក អាចយកទៅប្រើការតាមតែលោកយល់ឃើញថាល្អត្រឹមត្រូវ ស្របតាមព្រះហឫទ័យនៃព្រះរបស់អស់លោក។