23. កាលគេអានរាជសាររបស់ព្រះចៅអើថាស៊ើកសេសឲ្យលោករេហ៊ូម និងលោកស៊ីមសៃ ជាលេខា ព្រមទាំងសហការីគ្រប់រូប ស្ដាប់ហើយ អ្នកទាំងនោះក៏ប្រញាប់ប្រញាល់នាំគ្នាទៅក្រុងយេរូសាឡឹម ហើយប្រើកម្លាំងបង្ខំឲ្យជនជាតិយូដាបញ្ឈប់ការសាងសង់ជាបន្ទាន់។
24. ជនជាតិយូដាផ្អាកការសាងសង់ព្រះដំណាក់របស់ព្រះជាម្ចាស់ នៅក្រុងយេរូសាឡឹម រហូតដល់ឆ្នាំទីពីរនៃរជ្ជកាលព្រះចៅដារីយូស ជាស្ដេចស្រុកពែរ្ស។