អែសរ៉ា 3:11-13 Khmer Standard Version (KHSV)

11. ពួក​គេ​ច្រៀង​ឆ្លើយ​ឆ្លង​គ្នា​លើក​តម្កើង និង​អរ​ព្រះ‌គុណ​ព្រះ‌អម្ចាស់ថា៖«ព្រះ‌អម្ចាស់​មាន​ព្រះ‌ហឫទ័យ​សប្បុរសព្រះ‌ហឫទ័យ​មេត្តា​ករុណា​របស់​ព្រះ‌អង្គចំពោះ​ជន‌ជាតិ​អ៊ីស្រា‌អែលស្ថិត‌ស្ថេរ​នៅ​អស់‌កល្ប​ជា‌និច្ច!»។ប្រជា‌ជន​ទាំង​មូល​ក៏​ស្រែក​ជយ‌ឃោស សរសើរ​តម្កើង​ព្រះ‌អម្ចាស់​យ៉ាង​កង​រំពង ព្រោះ​គេ​ចាក់​គ្រឹះ​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់។

12. មាន​បូជា‌ចារ្យ​ជា​ច្រើន ព្រម​ទាំង​ក្រុម​លេវី និង​មេ​ក្រុម​គ្រួសារ​ដែល​មាន​វ័យ​ចាស់ៗ ហើយ​ធ្លាប់​ឃើញ​ព្រះ‌ដំណាក់​ពី​ជំនាន់​មុន នាំ​គ្នា​យំ​សោក​យ៉ាង​ខ្លាំង នៅ​ពេល​ដែល​ឃើញ​គេ​ចាក់​គ្រឹះ​ព្រះ‌ដំណាក់​ថ្មី​នេះ។ ប៉ុន្តែ មនុស្ស​ជា​ច្រើន​នាំ​គ្នា​ស្រែក​ហ៊ោ​កញ្ជ្រៀវ​យ៉ាង​សប្បាយ។

13. ហេតុ​នេះ​ហើយ​បាន​ជា​ប្រជា‌ជន​ពុំ​អាច​ដឹង​ថា សំឡេង​ណា​ជា​សំឡេង​ហ៊ោ​កញ្ជ្រៀវ​យ៉ាង​សប្បាយ ហើយ​សំឡេង​ណា​ជា​សំឡេង​យំ​សោក​ឡើយ ព្រោះ​ប្រជា‌ជន​ទាំង​អស់​ស្រែក​យ៉ាង​រំពង លាន់​ឮ​ទៅ​ឆ្ងាយ។

អែសរ៉ា 3