អេសេ‌គាល 9:8-11 Khmer Standard Version (KHSV)

8. ពេល​អ្នក​ទាំង​នោះ​ប្រហារ​ជីវិត​ប្រជា‌ជន ខ្ញុំ​នៅ​តែ​ម្នាក់​ឯង ខ្ញុំ​ក៏​ក្រាប​ចុះ អោន​មុខ​ដល់​ដី ហើយ​ស្រែក​ឡើង​ថា៖ «ព្រះ‌ជា‌អម្ចាស់​អើយ តើ​ព្រះ‌អង្គ​ជះ​ព្រះ‌ពិរោធ មក​លើ​ក្រុង​យេរូ‌សាឡឹម ដោយ​ប្រល័យ​ជីវិត​ជន‌ជាតិ​អ៊ីស្រា‌អែល​ទាំង​ប៉ុន្មាន​ដែល​នៅ​សេស‌សល់​ឬ?»។

9. ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា៖ «ពូជ‌ពង្ស​អ៊ីស្រា‌អែល និង​ពូជ‌ពង្ស​យូដា មាន​កំហុស​ធ្ងន់​ណាស់។ ពួក​គេ​សម្លាប់​គ្នា​ពាស‌ពេញ​ស្រុក ហើយ​អំពើ​ទុច្ចរិត​ក៏​មាន​ពាស‌ពេញ​ទីក្រុង​ដែរ។ ពួក​គេ​ពោល​ថា “ព្រះ‌អម្ចាស់​បោះ​បង់​ចោល​ស្រុក​នេះ​ហើយ ព្រះ‌អម្ចាស់​ទត​អ្វី​ពុំ​ឃើញ​ទេ”។

10. ហេតុ​នេះ យើង​មិន​អាណិត​អាសូរ និង​ត្រា​ប្រណី​ពួក​គេ​ឡើយ គឺ​យើង​នឹង​ដាក់​ទោស​ពួក​គេ​តាម​អំពើ​ដែល​ខ្លួន​ប្រព្រឹត្ត»។

11. ពេល​នោះ បុរស​ដែល​ពាក់​អាវ​ទេស‌ឯក​សុទ្ធ និង​ស្ពាយ​ប្រដាប់‌ប្រដា​សម្រាប់​សរសេរ ទូល​ព្រះ‌អង្គ​ថា៖ «ទូលបង្គំ​បាន​ធ្វើ​តាម​បង្គាប់​របស់​ព្រះ‌អង្គ​សព្វ​គ្រប់​ហើយ»។

អេសេ‌គាល 9