អេសេ‌គាល 7:7-11 Khmer Standard Version (KHSV)

7. អ្នក​ស្រុក​អើយ ពេល​ដែល​អ្នក​ត្រូវ​វិនាស​មក​ដល់​ហើយ ពេល​កំណត់​ក៏​មក​ដល់​ដែរ។ ថ្ងៃ​នោះ​មក​ដល់​ហើយ គឺ​ថ្ងៃ​ដែល​លែង​មាន​សម្រែក​អរ​សប្បាយ​នៅ​តាម​ភ្នំ ផ្ទុយ​ទៅ​វិញ មាន​តែ​សម្រែក​ស្លន់‌ស្លោ។

8. ឥឡូវ​នេះ យើង​ត្រៀម​ខ្លួន​ជះ​កំហឹង​លើ​អ្នក ឥត​បង្អង់​ឡើយ។ យើង​នឹង​ធ្វើ​ទោស​អ្នក​តាម​កំហឹង​របស់​យើង រហូត​ដល់​ចប់​ចុង​ចប់​ដើម ព្រោះ​តែ​អំពើ​អាក្រក់​ដែល​អ្នក​ប្រព្រឹត្ត។ យើង​នឹង​វិនិច្ឆ័យ​ទោស​អ្នក ព្រោះ​តែ​ព្រះ​ដ៏​គួរ​ស្អប់​ខ្ពើម​ទាំង​ប៉ុន្មាន​របស់​អ្នក។

9. យើង​នឹង​មិន​អាណិត​មេត្តា​អ្នក ហើយ​យើង​ក៏​មិន​ត្រា​ប្រណី​អ្នក​ដែរ យើង​នឹង​ដាក់​ទោស​អ្នក ស្រប​តាម​អំពើ​អាក្រក់​ដែល​អ្នក​ប្រព្រឹត្ត ដោយ​គោរព​ព្រះ​ដ៏​គួរ​ស្អប់​ខ្ពើម​ទាំង​ប៉ុន្មាន។ ពេល​នោះ អ្នក​រាល់​គ្នា​នឹង​ទទួល​ស្គាល់​ថា យើង​នេះ​ហើយ​ជា​ព្រះ‌អម្ចាស់​ដែល​បាន​វាយ​អ្នក»។

10. នុ៎ះ‌ន៏​ថ្ងៃ​កំណត់! ថ្ងៃ​កំណត់​មក​ដល់​ហើយ! ពេល​ដែល​ត្រូវ​វិនាស​មក​ដល់​ហើយ អំពើ​ឃោរ‌ឃៅ​កាន់​តែ​រីក​ចម្រើន មនុស្ស​ព្រហើន​កើន​ដល់​កម្រិត!

11. អំពើ​ហិង្សា​ក៏​កើន​ឡើង ធ្វើ​ឲ្យ​អំពើ​អាក្រក់​រឹត​តែ​ឃោរ‌ឃៅ។ ពួក​គេ​គ្មាន​នៅ​សល់​អ្វី​ទៀត​ទេ គឺ​បាត់​បង់​ទ្រព្យ​សម្បត្តិ បាត់​បង់​កិត្តិយស និង​ភាព​ថ្លៃ‌ថ្នូរ។

អេសេ‌គាល 7