11. ព្រះជាអម្ចាស់មានព្រះបន្ទូលថា “ចូរគក់ទ្រូង និងទន្ទ្រាំជើង ទាំងស្រែកយំសោកស្ដាយ ព្រោះតែអំពើអាក្រក់ថោកទាប ដែលជនជាតិអ៊ីស្រាអែលបានប្រព្រឹត្ត។ ពួកគេនឹងស្លាប់ដោយមុខដាវ ដោយទុរ្ភិក្ស និងដោយជំងឺរាតត្បាត។
12. អ្នកនៅឆ្ងាយនឹងស្លាប់ដោយជំងឺរាតត្បាត អ្នកនៅជិតនឹងស្លាប់ដោយមុខដាវ អ្នកដែលនៅសេសសល់ ត្រូវខ្មាំងឡោមព័ទ្ធ និងស្លាប់ដោយទុរ្ភិក្ស។ យើងនឹងដាក់ទោសពួកគេ រហូតចប់ចុងចប់ដើម តាមកំហឹងរបស់យើង។
13. ពេលណាប្រជាជនរបស់គេដួលស្លាប់ ក្នុងចំណោមរូបព្រះក្លែងក្លាយរបស់ខ្លួន នៅជុំវិញអាសនៈ នៅតាមទួលខ្ពស់ៗ នៅតាមកំពូលភ្នំ ក្រោមដើមឈើខៀវខ្ចី និងក្រោមដើមជ្រៃដ៏ស្កឹមស្កៃ គឺស្លាប់នៅតាមកន្លែងដែលពួកគេដុតគ្រឿងក្រអូប សែនព្រះក្លែងក្លាយទាំងប៉ុន្មាន នោះទើបអ្នករាល់គ្នាទទួលស្គាល់ថា យើងពិតជាព្រះអម្ចាស់មែន។
14. យើងនឹងលើកដៃប្រហារពួកគេ យើងនឹងធ្វើឲ្យស្រុករបស់ពួកគេ គឺគ្រប់ទីកន្លែងដែលពួកគេរស់នៅ ក្លាយទៅជាទីស្មសានដ៏ស្ងាត់ជ្រងំ គឺចាប់តាំងពីវាលរហោស្ថាន រហូតដល់ក្រុងឌីបឡា។ ពេលនោះ ទើបពួកគេទទួលស្គាល់ថា យើងពិតជាព្រះអម្ចាស់មែន”»។