អេសេ‌គាល 48:30-35 Khmer Standard Version (KHSV)

30. រីឯ​ច្រក​ចូល​ទីក្រុង​មាន​ដូច​ត​ទៅ: កំពែង​ខាង​ជើង​មាន​បណ្ដោយ​បួន​ពាន់​ប្រាំ​រយ​ហត្ថ។

31. នៅ​កំពែង​នេះ​មាន​ទ្វារ​ក្រុង​បី ដាក់​ឈ្មោះ​តាម​កុល‌សម្ព័ន្ធ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល គឺ​ទ្វារ​រូបេន ទ្វារ​យូដា និង​ទ្វារ​លេវី។

32. កំពែង​ខាង​កើត​មាន​បណ្ដោយ​បួន​ពាន់​ប្រាំ​រយ​ហត្ថ មាន​ទ្វារ​ក្រុង​បី គឺ​ទ្វារ​យ៉ូសែប ទ្វារ​បេន‌យ៉ាមីន និង​ទ្វារ​ដាន់។

33. កំពែង​ខាង​ត្បូង​មាន​បណ្ដោយ​បួន​ពាន់​ប្រាំ​រយ​ហត្ថ មាន​ទ្វារ​ក្រុង​បី គឺ​ទ្វារ​ស៊ីម្មាន ទ្វារ​អ៊ីសា‌ខារ និង​ទ្វារ​សាប់យូ‌ឡូន។

34. កំពែង​ខាង​លិច​មាន​បណ្ដោយ​បួន​ពាន់​ប្រាំ​រយ​ហត្ថ មាន​ទ្វារ​ក្រុង​បី គឺ​ទ្វារ​កាដ ទ្វារ​អេ‌ស៊ើរ និង​ទ្វារ​ណែប‌ថាលី។

35. ប្រវែង​ជុំ‌វិញ​មាន​ទាំង​អស់​មួយ​ម៉ឺន​ប្រាំ​បី​ពាន់​ហត្ថ។ ចាប់​ពី​ថ្ងៃ​នេះ​ត​ទៅ ទីក្រុង​នឹង​មាន​ឈ្មោះ​ថា «ព្រះ‌អម្ចាស់​គង់​នៅ​ទី​នេះ»។

អេសេ‌គាល 48