14. ពួកគេមិនអាចលក់ដូរ ឬបង្វិលដីទាំងនេះទេ ព្រោះជាចំណែកល្អជាងគេដែលបានញែកថ្វាយព្រះអម្ចាស់។
15. ចំណែកឯដីដែលនៅសល់ មានទទឹងប្រាំពាន់ហត្ថ និងបណ្ដោយពីរម៉ឺនប្រាំពាន់ហត្ថ ត្រូវចាត់ទុកជាដីសាមញ្ញធម្មតា សម្រាប់សង់ក្រុង ផ្ទះ និងវាលស្មៅ ទីក្រុងស្ថិតនៅចំកណ្ដាល។
16. ទីក្រុងនេះមានទំហំដូចតទៅ: ខាងជើងប្រវែងបួនពាន់ប្រាំរយហត្ថ ខាងត្បូងប្រវែងបួនពាន់ប្រាំរយហត្ថ ខាងកើតប្រវែងបួនពាន់ប្រាំរយហត្ថ ខាងលិចប្រវែងបួនពាន់ប្រាំរយហត្ថ។
17. ទីក្រុងនេះត្រូវមានវាលស្មៅពីររយហាសិបហត្ថខាងជើង ពីររយហាសិបហត្ថខាងត្បូង ពីររយហាសិបហត្ថខាងកើត ពីររយហាសិបហត្ថខាងលិច។
18. ដីដែលនៅសល់តាមបណ្ដោយដីសក្ការៈមានប្រវែងមួយម៉ឺនហត្ថខាងកើត មួយម៉ឺនហត្ថខាងលិច។ ដីនោះទុកសម្រាប់ដាំដំណាំ ជាអាហាររបស់អស់អ្នកដែលធ្វើការនៅក្នុងទីក្រុង។
19. អ្នកធ្វើការក្នុងទីក្រុង ទោះបីគេមកពីកុលសម្ព័ន្ធណាក្ដី ក៏គេអាចដាំដំណាំលើដីនោះបានដែរ។