អេសេ‌គាល 47:15-22 Khmer Standard Version (KHSV)

15. ព្រំ​ស្រុក​របស់​អ្នក​រាល់​គ្នា​មាន​ដូច​ត​ទៅ: ខាង​ជើង​ត្រូវ​គិត​ពី​សមុទ្រ​មេឌី‌ទែរ៉ាណេ ផ្លូវ​ទៅ​ហេត‌ឡូន​រហូត​ដល់​ច្រក​ចូល​សេដាត

16. ហាម៉ាត់ បេរ៉ូ‌ថា ស៊ីប‌រ៉ែម ដែល​នៅ​ចន្លោះ​ព្រំ‌ដែន​ដាម៉ាស់ និង​ព្រំ‌ដែន​ហាម៉ាត់ ហាសា-‌ហាទី‌កុន នៅ​ព្រំ‌ដែន​ហារ៉ុន។

17. ដូច្នេះ ព្រំ‌ដែន​ខាង​ជើង​ត្រូវ​លាត​សន្ធឹង​ចាប់​ពី​សមុទ្រ កាត់​តាម​ហាសា-‌អេណាន ព្រំ‌ប្រទល់​ដាម៉ាស សាផូន​ខាង​ជើង និង​ព្រំ‌ប្រទល់​ស្រុក​ហា‌ម៉ាត់។

18. ព្រំ‌ដែន​ខាង​កើត គឺ​ទន្លេ​យ័រដាន់ នៅ​ចន្លោះ​ហាវរ៉ុន ដាម៉ាស់ និង​កាឡាដ ព្រម​ទាំង​ស្រុក​អ៊ីស្រា‌អែល។ ព្រំ‌ដែន​ខាង​កើត​នេះ ត្រូវ​វាស់​ចាប់​ពី​ព្រំ‌ប្រទល់​ខាង​ជើង រហូត​ដល់​សមុទ្រ​ខាង​កើត។

19. ព្រំ‌ប្រទល់​ខាង​ត្បូង​លាត​សន្ធឹង​ចាប់​ពី​តាម៉ារ រហូត​ដល់​ប្រភព​ទឹក​មេរី‌បា នៅ​វាល​រហោ‌ស្ថាន​កាដេស និង​រហូត​ដល់​ទឹក​អូ​ដែល​ហូរ​ចាក់​ទៅ​ក្នុង​សមុទ្រ​មេឌី‌ទែរ៉ាណេ។

20. ព្រំ‌ដែន​ខាង​លិច គឺ​សមុទ្រ​មេឌី‌ទែរ៉ាណេ ដោយ​គិត​ចាប់​តាំង​ពី​ព្រំ‌ប្រទល់​ខាង​ត្បូង រហូត​ទៅ​ដល់​ច្រក​ចូល​ហា‌ម៉ាត់។

21. ត្រូវ​ចែក​ទឹក​ដី​គ្នា​តាម​កុល‌សម្ព័ន្ធ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល។

22. ត្រូវ​បែង​ចែក​ដី​នេះ​ជា​ចំណែក​មត៌ក ដោយ​ចាប់​ឆ្នោត​ក្នុង​ចំណោម​អ្នក​រាល់​គ្នា។ រីឯ​ជន​បរទេស​ដែល​រស់​នៅ​ជា​មួយ ហើយ​បង្កើត​កូន​ចៅ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា ត្រូវ​រាប់​ជា​ម្ចាស់​ស្រុក​ដូច​ជន‌ជាតិ​អ៊ីស្រា‌អែល​ដែរ គឺ​ឲ្យ​គេ​ចាប់​ឆ្នោត​ទទួល​ដី​ជា​ចំណែក​មត៌ក ជា​មួយ​កុល‌សម្ព័ន្ធ​ទាំង‌ឡាយ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល​ដែរ។

អេសេ‌គាល 47