អេសេ‌គាល 46:2-8 Khmer Standard Version (KHSV)

2. មេ​ដឹក​នាំ​ត្រូវ​ចូល​មក​តាម​ច្រក​បន្ទប់​ល្វែង​នៃ​ខ្លោង​ទ្វារ​ខាង​ក្រៅ ហើយ​ឈប់​នៅ​ចំ​មាត់​ទ្វារ។ គាត់​ប្រគល់​សត្វ​ឲ្យ​ពួក​បូជា‌ចារ្យ ដើម្បី​ថ្វាយ​តង្វាយ​ដុត និង​យញ្ញ‌បូជា​នៃ​មេត្រី‌ភាព។ មេ​ដឹក​នាំ​ត្រូវ​ក្រាប​ថ្វាយ‌បង្គំ នៅ​ត្រង់​ខ្លោង​ទ្វារ រួច​ចេញ​ទៅ​វិញ។ ត្រូវ​ទុក​ខ្លោង​ទ្វារ​ចំហ​រហូត​ដល់​ល្ងាច។

3. នៅ​ថ្ងៃ​សប្ប័ទ និង​ថ្ងៃ​បុណ្យ​ចូល​ខែ​ថ្មី​ប្រជា‌ជន​ត្រូវ​នាំ​គ្នា​ក្រាប​ថ្វាយ‌បង្គំ​ព្រះ‌អម្ចាស់ នៅ​មុខ​ខ្លោង​ទ្វារ​នេះ។

4. មេ​ដឹក​នាំ​ត្រូវ​យក​កូន​ចៀម​ដ៏​ល្អ​ឥត​ខ្ចោះ​ប្រាំ​មួយ​ក្បាល និង​ចៀម​ឈ្មោល​ដ៏​ល្អ​ឥត​ខ្ចោះ​មួយ​ក្បាល មក​ថ្វាយ​ព្រះ‌អម្ចាស់ ជា​តង្វាយ​ដុត​ទាំង​មូល។

5. ត្រូវ​ថ្វាយ​ម្សៅ​មួយ​ថាំង​ជា​មួយ​ចៀម​ឈ្មោល​នោះ ហើយ​ប្រសិន​បើ​ធ្វើ​បាន ត្រូវ​ថ្វាយ​ម្សៅ​មួយ​ថាំង​ជា​មួយ​កូន​ចៀម​ដោយ​លាយ​ប្រេង​ប្រាំ​មួយ​លីត្រ​ផង។

6. នៅ​ថ្ងៃ​បុណ្យ​ចូល​ខែ​ថ្មី មេ​ដឹក​នាំ​ត្រូវ​ថ្វាយ​គោ​ស្ទាវ​ឈ្មោល​មួយ​ក្បាល កូន​ចៀម​ប្រាំ​មួយ​ក្បាល និង​ចៀម​ឈ្មោល​មួយ​ក្បាល​ដែល​សុទ្ធ​តែ​ល្អ​ឥត​ខ្ចោះ។

7. ត្រូវ​យក​ម្សៅ​មួយ​ថាំង​មក​ថ្វាយ​ជា​មួយ​គោ នោះ​មួយ​ថាំង​ទៀត​ថ្វាយ​ជា​មួយ​ចៀម​ឈ្មោល ហើយ​ប្រសិន​បើ​ធ្វើ​បាន ត្រូវ​ថ្វាយ​ម្សៅ​មួយ​ថាំង​ទៀត​ជា​មួយ​កូន​ចៀម ដោយ​លាយ​ប្រេង​ប្រាំ​មួយ​លីត្រ​ផង។

8. មេ​ដឹក​នាំ​ចូល​តាម​ច្រក​បន្ទប់​ល្វែង​នៃ​ខ្លោង​ទ្វារ រួច​ចេញ​ទៅ​វិញ​តាម​ច្រក​ដដែល។

អេសេ‌គាល 46