អេសេ‌គាល 42:6-11 Khmer Standard Version (KHSV)

6. បន្ទប់​ទាំង​នោះ​មាន​បី​ជាន់ តែ​គ្មាន​សសរ​ដូច​សសរ​នៅ​ក្នុង​ទី‌លាន​ទេ។ ហេតុ​នេះ​ហើយ​បាន​ជា​ពេល​ឡើង​ពី​ក្រោម​ទៅ​ឃើញ​ថា បន្ទប់​នៅ​ជាន់​លើ​ចង្អៀត​ជាង​បន្ទប់​នៅ​ជាន់​ក្រោម និង​ជាន់​កណ្ដាល។

7. នៅ​ទី‌លាន​ខាង​ក្រៅ​ជញ្ជាំង​ខណ្ឌ​តាម​បណ្ដោយ​បន្ទប់ មាន​ប្រវែង​ហា‌សិប​ហត្ថ

8. ដ្បិត​បន្ទប់​ដែល​នៅ​ជាប់​នឹង​ទី‌លាន​ខាង​ក្រៅ​នោះ មាន​ប្រវែង​ហា‌សិប​ហត្ថ​ដែរ។ រីឯ​ជ្រុង​ដែល​បែរ​មុខ​ទៅ​រក​ព្រះ‌វិហារ មាន​ប្រវែង​មួយ​រយ​ហត្ថ។

9. នៅ​ក្រោម​បន្ទប់​ទាំង​នោះ មាន​ទ្វារ​ចូល​ពី​ទី‌លាន​ខាង​ក្រៅ តាម​ទិស​ខាង​កើត។

10. តាម​ជញ្ជាំង​ខណ្ឌ​ទី‌លាន​ប៉ែក​ខាង​កើត ដែល​នៅ​ទល់​មុខ​ធ្លា​ធំ និង​អាគារ ក៏​មាន​បន្ទប់​ជា​ច្រើន​ដែរ។

11. នៅ​មុខ​បន្ទប់​ទាំង​នោះ មាន​ច្រក​មួយ​ដូច​នៅ​មុខ​បន្ទប់​ជួរ​ខាង​ជើង គឺ​មាន​បណ្ដោយ មាន​ទទឹង​ដូច​គ្នា ហើយ​មាន​ផ្លូវ​ចេញ​ចូល មាន​ទ្រង់‌ទ្រាយ និង​មាន​ទ្វារ​ដូច​គ្នា

អេសេ‌គាល 42