1. បន្ទាប់មក លោកនាំខ្ញុំចេញទៅទីលានខាងក្រៅ ផ្នែកខាងជើង ហើយនាំខ្ញុំទៅបន្ទប់ផ្សេងៗ ដែលនៅជាប់ធ្លាធំ និងអាគារខាងក្រោយព្រះវិហារ។
2. អាគារដែលមានទ្វារនៅទិសខាងជើង មានបណ្ដោយមួយរយហត្ថ ទទឹងហាសិបហត្ថ។
3. មួយផ្នែកនៃអាគារនោះ នៅទល់មុខនឹងទីលានខាងក្នុងដែលមានប្រវែងម្ភៃហត្ថ មួយផ្នែកទៀតនៅទល់មុខនឹងកំរាលថ្មនៃទីធ្លាខាងក្រៅ។ អាគារនោះមានថែវបីជាន់។
4. នៅពីមុខបន្ទប់ទាំងនោះមានច្រកមួយ ទទឹងដប់ហត្ថ និងបណ្ដោយមួយរយហត្ថ។ ទ្វារបន្ទប់ទាំងនោះបែរមុខទៅទិសខាងជើង។
5. បន្ទប់ជាន់ខាងលើចង្អៀតជាងបន្ទប់ជាន់ខាងក្រោម និងជាន់កណ្ដាលនៃអាគារ ព្រោះមានថែវកាត់តាមនោះ។
6. បន្ទប់ទាំងនោះមានបីជាន់ តែគ្មានសសរដូចសសរនៅក្នុងទីលានទេ។ ហេតុនេះហើយបានជាពេលឡើងពីក្រោមទៅឃើញថា បន្ទប់នៅជាន់លើចង្អៀតជាងបន្ទប់នៅជាន់ក្រោម និងជាន់កណ្ដាល។
7. នៅទីលានខាងក្រៅជញ្ជាំងខណ្ឌតាមបណ្ដោយបន្ទប់ មានប្រវែងហាសិបហត្ថ
8. ដ្បិតបន្ទប់ដែលនៅជាប់នឹងទីលានខាងក្រៅនោះ មានប្រវែងហាសិបហត្ថដែរ។ រីឯជ្រុងដែលបែរមុខទៅរកព្រះវិហារ មានប្រវែងមួយរយហត្ថ។
9. នៅក្រោមបន្ទប់ទាំងនោះ មានទ្វារចូលពីទីលានខាងក្រៅ តាមទិសខាងកើត។
10. តាមជញ្ជាំងខណ្ឌទីលានប៉ែកខាងកើត ដែលនៅទល់មុខធ្លាធំ និងអាគារ ក៏មានបន្ទប់ជាច្រើនដែរ។
11. នៅមុខបន្ទប់ទាំងនោះ មានច្រកមួយដូចនៅមុខបន្ទប់ជួរខាងជើង គឺមានបណ្ដោយ មានទទឹងដូចគ្នា ហើយមានផ្លូវចេញចូល មានទ្រង់ទ្រាយ និងមានទ្វារដូចគ្នា