6. ប្រសិនបើអ្នកយាមឃើញកងទ័ពខ្មាំងចូលមកវាយប្រហារស្រុក តែមិនផ្លុំស្នែងប្រកាសអាសន្នឲ្យប្រជាជនដឹងទេ បើអ្នកណាម្នាក់ស្លាប់ដោយមុខដាវ អ្នកនោះស្លាប់ ព្រោះតែអំពើបាបរបស់ខ្លួន ប៉ុន្តែ យើងនឹងឲ្យអ្នកយាមទទួលទោសចំពោះការស្លាប់នេះ។
7. ចំណែកឯអ្នកវិញ កូនមនុស្សអើយ យើងបានតែងតាំងអ្នកឲ្យធ្វើជាអ្នកយាមល្បាត សម្រាប់ពូជពង្សអ៊ីស្រាអែល។ ចូរស្ដាប់ពាក្យដែលយើងនិយាយ ហើយយកទៅប្រកាសប្រាប់ពួកគេក្នុងនាមយើងផង។
8. ពេលណាយើងពោលទៅកាន់មនុស្សអាក្រក់ថា “នែ៎ មនុស្សអាក្រក់ អ្នកឯងនឹងត្រូវស្លាប់ជាមិនខាន!” ប្រសិនបើអ្នកមិនប្រាប់មនុស្សអាក្រក់នោះឲ្យលះបង់កិរិយាមារយាទអាក្រក់ទេ មនុស្សអាក្រក់នោះនឹងស្លាប់ ព្រោះតែអំពើបាបរបស់ខ្លួន ក៏ប៉ុន្តែ យើងនឹងឲ្យអ្នកទទួលទោសចំពោះការស្លាប់នេះ។
9. ផ្ទុយទៅវិញ ប្រសិនបើអ្នកប្រាប់មនុស្សអាក្រក់ឲ្យលះបង់ចោលកិរិយាមារយាទអាក្រក់របស់ខ្លួន តែគេមិនព្រមលះបង់ទេនោះ គេពិតជាស្លាប់ ព្រោះតែអំពើបាបរបស់គេពុំខាន រីឯអ្នកវិញ អ្នកនឹងរួចជីវិត។
10. កូនមនុស្សអើយ ចូរប្រកាសប្រាប់ពូជពង្សអ៊ីស្រាអែលដូចតទៅ: អ្នករាល់គ្នាតែងពោលថា “អំពើទុច្ចរិត និងអំពើបាបរបស់យើងខ្ញុំសង្កត់លើយើងខ្ញុំ ហេតុនេះហើយបានជាយើងខ្ញុំកាន់តែរីងរៃទៅៗ តើធ្វើម្ដេចឲ្យយើងខ្ញុំអាចរស់រានមានជីវិតបាន?”
11. ចូរឆ្លើយទៅពួកគេវិញថា: យើងជាព្រះដែលមានជីវិតគង់នៅ! យើងមិនសប្បាយចិត្តនឹងឲ្យមនុស្សអាក្រក់ស្លាប់ទេ តែយើងចង់ឃើញគេកែប្រែកិរិយាមារយាទ ដើម្បីឲ្យបានរស់រានមានជីវិត។ ពូជពង្សអ៊ីស្រាអែលអើយ ចូរនាំគ្នាវិលត្រឡប់មកវិញ ចូរលះបង់កិរិយាមារយាទអាក្រក់ទៅ អ្នករាល់គ្នាមិនគួរស្លាប់ឡើយ! - នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់។
12. កូនមនុស្សអើយ ចូរប្រកាសប្រាប់ប្រជាជនរបស់អ្នកថា: នៅថ្ងៃដែលមនុស្សសុចរិតប្រព្រឹត្តអំពើទុច្ចរិតណាមួយ អំពើសុចរិតដែលគេធ្លាប់ធ្វើកាលពីមុន ពុំអាចសង្គ្រោះគេឡើយ។ ហេតុនេះ នៅថ្ងៃដែលមនុស្សសុចរិតប្រព្រឹត្តអំពើបាប គេពុំអាចរស់ ដោយសារអំពើសុចរិតរបស់ខ្លួនឡើយ។ រីឯមនុស្សអាក្រក់វិញ នៅថ្ងៃដែលគេលះបង់ចោលអំពើអាក្រក់ នោះគេនឹងមិនទទួលទោស ព្រោះតែអំពើអាក្រក់ដែលខ្លួនបានប្រព្រឹត្តកាលពីមុននោះឡើយ។
13. ប្រសិនបើយើងពោលទៅកាន់មនុស្សសុចរិតថា “អ្នកពិតជារស់!” បើអ្នកនោះពឹងផ្អែកលើសេចក្ដីសុចរិតរបស់ខ្លួន រួចបែរជាប្រព្រឹត្តអំពើអាក្រក់ណាមួយ នោះគេមុខជាស្លាប់ ព្រោះតែអំពើអាក្រក់ដែលខ្លួនបានប្រព្រឹត្ត យើងនឹងមិនគិតគូរដល់អំពើសុចរិតណាមួយរបស់អ្នកនោះឡើយ។
14. ប្រសិនបើយើងពោលទៅកាន់មនុស្សអាក្រក់ថា “អ្នកពិតជាស្លាប់!” តែបើអ្នកនោះលះបង់ចោលអំពើបាប បែរទៅប្រព្រឹត្តអំពើសុចរិត និងយុត្តិធម៌