អេសេ‌គាល 33:30-33 Khmer Standard Version (KHSV)

30. កូន​មនុស្ស​អើយ ប្រជា‌ជន​របស់​អ្នក​នាំ​គ្នា​និយាយ​ពី​អ្នក​នៅ​តាម​កំពែង​ក្រុង និង​តាម​មាត់​ទ្វារ​ផ្ទះ ពួក​គេ​បបួល​គ្នា​ថា “មក! យើង​ទៅ​ស្ដាប់​សេចក្ដី​ដែល​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល”។

31. ប្រជា‌ជន​របស់​យើង​នឹង​ប្រមូល​គ្នា​មក​រក​អ្នក ពួក​គេ​អង្គុយ​នៅ​មុខ​អ្នក ស្ដាប់​ពាក្យ​របស់​អ្នក តែ​មិន​ប្រតិបត្តិ​តាម​ទេ។ មាត់​ពួក​គេ​ពោល​ថា គោរព​ពាក្យ​អ្នក តែ​ពួក​គេ​បែរ​ជា​ធ្វើ​តាម​ចិត្ត​លោភ‌លន់​របស់​ខ្លួន​ទៅ​វិញ។

32. ពួក​គេ​ចាត់​ទុក​ពាក្យ​សម្ដី​របស់​អ្នក ជា​ចម្រៀង​កំដរ​អារម្មណ៍ ជា​តូរ្យ‌តន្ត្រី​ដ៏​ពីរោះ ដែល​មាន​សំឡេង​គួរ​ចាប់​ចិត្ត។ ពួក​គេ​ស្ដាប់​ពាក្យ​អ្នក តែ​មិន​ប្រតិបត្តិ​តាម​ឡើយ។

33. ពេល​ណា​ហេតុ‌ការណ៍​កើត​មាន ស្រប​តាម​ពាក្យ​របស់​អ្នក - គឺ​ហេតុ‌ការណ៍​ទាំង​នោះ​កំពុង​តែ​កើត​មាន -ពួក​គេ​នឹង​ដឹង​ថា មាន​ព្យាការី​មួយ​រូប​នៅ​ក្នុង​ចំណោម​ពួក​គេ​មែន»។

អេសេ‌គាល 33