អេសេ‌គាល 31:7-13 Khmer Standard Version (KHSV)

7. ដើម​តាត្រៅ​នោះ​ល្អ​ណាស់ព្រោះ​វា​ខ្ពស់​មាន​មែក​លាត​សន្ធឹង​យ៉ាង​វែងហើយ​ឫស​របស់​វា​ចាក់​ទៅ​រក​កន្លែង​សម្បូណ៌​ទឹក។

8. ដើម​តាត្រៅ​នៅ​ក្នុង​ឧទ្យាន​របស់​ព្រះ‌ជាម្ចាស់មិន​អាច​ប្រៀប​ផ្ទឹម​នឹង​វា​បាន​ទេរីឯ​ដើម​គគីរ ឬ​ដើម​កកោះក៏​មិន​អាច​ផ្ទឹម​ស្មើ​នឹង​វា​ដែរគ្មាន​ដើម​ឈើ​ណា​ក្នុង​ឧទ្យាន​របស់​ព្រះ‌ជាម្ចាស់ល្អ​ដូច​ដើម​តាត្រៅ​នេះ​ឡើយ។

9. យើង​បាន​តុប‌តែង​វា​ឲ្យ​មាន​មែក​ជា​ច្រើនដើម​ឈើ​ទាំង​ប៉ុន្មាន​នៅ​អេដែនដែល​ជា​ឧទ្យាន​របស់​ព្រះ‌ជាម្ចាស់នាំ​គ្នា​ច្រណែន​នឹង​វា។

10. យើង​ជា​ព្រះ‌ជា‌អម្ចាស់ យើង​ប្រាប់​ឲ្យ​ដឹង​ថា ដើម​តាត្រៅ​នេះ​មាន​កំពស់​ខ្ពស់​ណាស់ ចុង​របស់​វា​លូត​ឡើង​កប់​ពពក ហើយ​ចិត្ត​របស់​វា​ក៏​ព្រហើន​ដែរ។

11. ហេតុ​នេះ​ហើយ​បាន​ជា​យើង​ប្រគល់​វា​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​មេ​ដឹក​នាំ​នៃ​ប្រជា‌ជាតិ​ទាំង‌ឡាយ។ អ្នក​នោះ​នឹង​ប្រព្រឹត្ត​ចំពោះ​វា តាម​អំពើ​អាក្រក់​របស់​វា ព្រោះ​យើង​បាន​បោះ​បង់​វា​ចោល​ហើយ។

12. ជន​បរទេស​ដែល​សាហាវ​ជាង​គេ​ទាំង​អស់​ក្នុង​ចំណោម​ប្រជា‌ជាតិ​ទាំង‌ឡាយ បាន​កាប់​ដើម​ឈើ​នោះ រួច​ទុក​ចោល។ មែក​របស់​វា​រលំ​ទៅ​លើ​តំបន់​ភ្នំ និង​ជ្រលង​ភ្នំ​ទាំង​អស់។ រីឯ​មែក​តូចៗ​របស់​វា​បាក់​ធ្លាក់​ទៅ​តាម​ជ្រោះ​ទាំង‌ឡាយ នៅ​ក្នុង​ស្រុក​នោះ។ ជាតិ​សាសន៍​ទាំង​ប៉ុន្មាន​នៅ​ផែនដី​នាំ​គ្នា​ចាក​ចេញ​ពី​ម្លប់​របស់​វា ហើយ​បោះ​បង់​វា​ចោល។

13. សត្វ​ស្លាប​ទាំង​ប៉ុន្មាន​នាំ​គ្នា​មក​ទំ​នៅ​តាម​មែក​បាក់​របស់​វា ហើយ​សត្វ​សាហាវ​ទាំង​អស់​ក៏​មក​ស្នាក់​អាស្រ័យ​នៅ តាម​មែក​តូចៗ​របស់​វា​ដែរ។

អេសេ‌គាល 31