អេសេ‌គាល 31:17-18 Khmer Standard Version (KHSV)

17. ដើម​ឈើ​ទាំង​នោះ​ក៏​ចុះ​ទៅ​ស្ថាន​មច្ចុរាជ​ជា​មួយ​ដើម​តាត្រៅ និង​ជា​មួយ​អស់​អ្នក​ដែល​ស្លាប់​ដោយ​មុខ​ដាវ​ដែរ ព្រោះ​ដើម​ឈើ​ទាំង​នោះ​ជា​បក្ស‌សម្ព័ន្ធ ដែល​ស្ថិត​នៅ​ក្រោម​ម្លប់​របស់​ដើម​តាត្រៅ ក្នុង​ចំណោម​ប្រជា‌ជាតិ​ទាំង‌ឡាយ។

18. ក្នុង​ចំណោម​ដើម​ឈើ​នៅ​អេដែន តើ​មាន​ដើម​ណា​រុងរឿង​ឧត្ដុង្គ‌ឧត្ដម​ដូច​អ្នក? ទោះ​ជា​យ៉ាង​នេះ​ក្ដី ក៏​អ្នក​នឹង​ត្រូវ​គេ​ទម្លាក់​ទៅ​ក្នុង​រណ្ដៅ​ដូច​ដើម​ឈើ​ឯ​ទៀតៗ​ដែរ អ្នក​នឹង​វិនាស​ជា​មួយ​ពួក​ទមិឡ ជា​មួយ​អស់​អ្នក​ដែល​ស្លាប់​ដោយ​មុខ​ដាវ។ រីឯ​ស្ដេច​ផារ៉ោន និង​ប្រជា‌ជន​ដ៏​ច្រើន​ឥត​គណនា​របស់​ខ្លួន ក៏​នឹង​ត្រូវ​វិនាស​ដូច្នេះ​ដែរ» - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់។

អេសេ‌គាល 31