9. យើងធ្វើឲ្យអ្នកមានចិត្តរឹងដូចពេជ្រ ហើយរឹងជាងដុំថ្មទៅទៀត។ កុំខ្លាចពួកគេ កុំញ័ររន្ធត់នៅចំពោះមុខពួកគេឡើយ ដ្បិតអ្នកទាំងនោះជាពូជបះបោរ»។
10. ព្រះអង្គមានព្រះបន្ទូលមកខ្ញុំទៀតថា៖ «កូនមនុស្សអើយ ចូរផ្ចង់ចិត្ត ហើយត្រងត្រាប់ស្ដាប់ពាក្យទាំងប៉ុន្មានដែលយើងថ្លែងប្រាប់។
11. ចូរទៅជួបប្រជាជនរបស់អ្នក ដែលត្រូវខ្មាំងកៀរមកជាឈ្លើយ រួចនិយាយជាមួយពួកគេ ទោះបីពួកគេស្ដាប់ ឬមិនស្ដាប់ក្ដី ចូរនិយាយប្រាប់ពួកគេថា នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់»។
12. ពេលនោះ ព្រះវិញ្ញាណលើកខ្ញុំឡើង ហើយខ្ញុំឮសូរសំឡេងអឺងកងពីក្រោយខ្ញុំថា «សូមលើកតម្កើងសិរីរុងរឿងរបស់ព្រះអម្ចាស់ នៅក្នុងដំណាក់របស់ព្រះអង្គ!»។
13. ខ្ញុំឮសន្ធឹកស្លាបរបស់សត្វទាំងបួនដែលទទះប៉ះគ្នាទៅវិញទៅមក ព្រមទាំងឮស្នូរសន្ធឹកកង់ដែលលាន់ឡើងយ៉ាងខ្លាំង នៅក្បែរសត្វទាំងនោះដែរ។
14. ព្រះវិញ្ញាណលើកខ្ញុំឡើង ហើយនាំខ្ញុំយកទៅ ខ្ញុំទៅទាំងខឹងមួម៉ៅ តែព្រះអម្ចាស់ដាក់ព្រះហស្ដលើខ្ញុំ ធ្វើឲ្យខ្ញុំជំទាស់មិនបាន។
15. ខ្ញុំទៅដល់ថេល-អាប៊ីប ក្បែរទន្លេកេបារ គឺកន្លែងដែលប្រជាជនជាប់ជាឈ្លើយស្នាក់នៅ។ ខ្ញុំស្នាក់នៅជាមួយពួកគេ ទាំងមិនដឹងខ្លួន អស់រយៈពេលប្រាំពីរថ្ងៃ។
16. លុះប្រាំពីរថ្ងៃកន្លងផុតទៅ ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំដូចតទៅ៖