11. ចូរទៅជួបប្រជាជនរបស់អ្នក ដែលត្រូវខ្មាំងកៀរមកជាឈ្លើយ រួចនិយាយជាមួយពួកគេ ទោះបីពួកគេស្ដាប់ ឬមិនស្ដាប់ក្ដី ចូរនិយាយប្រាប់ពួកគេថា នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់»។
12. ពេលនោះ ព្រះវិញ្ញាណលើកខ្ញុំឡើង ហើយខ្ញុំឮសូរសំឡេងអឺងកងពីក្រោយខ្ញុំថា «សូមលើកតម្កើងសិរីរុងរឿងរបស់ព្រះអម្ចាស់ នៅក្នុងដំណាក់របស់ព្រះអង្គ!»។
13. ខ្ញុំឮសន្ធឹកស្លាបរបស់សត្វទាំងបួនដែលទទះប៉ះគ្នាទៅវិញទៅមក ព្រមទាំងឮស្នូរសន្ធឹកកង់ដែលលាន់ឡើងយ៉ាងខ្លាំង នៅក្បែរសត្វទាំងនោះដែរ។
14. ព្រះវិញ្ញាណលើកខ្ញុំឡើង ហើយនាំខ្ញុំយកទៅ ខ្ញុំទៅទាំងខឹងមួម៉ៅ តែព្រះអម្ចាស់ដាក់ព្រះហស្ដលើខ្ញុំ ធ្វើឲ្យខ្ញុំជំទាស់មិនបាន។
15. ខ្ញុំទៅដល់ថេល-អាប៊ីប ក្បែរទន្លេកេបារ គឺកន្លែងដែលប្រជាជនជាប់ជាឈ្លើយស្នាក់នៅ។ ខ្ញុំស្នាក់នៅជាមួយពួកគេ ទាំងមិនដឹងខ្លួន អស់រយៈពេលប្រាំពីរថ្ងៃ។
16. លុះប្រាំពីរថ្ងៃកន្លងផុតទៅ ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំដូចតទៅ៖
17. «កូនមនុស្សអើយ! យើងតែងតាំងអ្នកឲ្យធ្វើជាអ្នកយាមល្បាត សម្រាប់ពូជពង្សអ៊ីស្រាអែល។ កាលណាអ្នកឮពាក្យរបស់យើង ចូរយកទៅថ្លែងប្រាប់ពួកគេក្នុងនាមយើងផង។