4. យើងនឹងឃ្លុំមាត់អ្នក យើងយកត្រីនៅតាមទន្លេមកដាក់ជាប់នឹងស្រការបស់អ្នក យើងនឹងអូសអ្នកចេញពីទន្លេ ដោយមានត្រីនៅជាប់នឹងស្រកាអ្នកផង។
5. យើងនឹងបោះអ្នកជាមួយត្រីទាំងប៉ុន្មាននៅទន្លេនីល ទៅវាលរហោស្ថាន។ អ្នកនឹងធ្លាក់ទៅលើដីនៅទីវាល គ្មាននរណារវីរវល់នឹងសាកសពអ្នកឡើយ។ យើងនឹងប្រគល់អ្នកទៅឲ្យសត្វព្រៃ និងត្មាតធ្វើជាអាហារ។
6. ប្រជាជនទាំងអស់នៅស្រុកអេស៊ីបនឹងទទួលស្គាល់ថា យើងជាព្រះអម្ចាស់ ដ្បិតពួកគេប្រៀបដូចជាដើមត្រែង ដែលកូនចៅអ៊ីស្រាអែលយកធ្វើជាបង្អែក។
7. នៅពេលពួកគេតោងអ្នក ស្រាប់តែអ្នកបាក់ ហើយធ្វើឲ្យពួកគេមុតដៃ ដាច់រហូតដល់ស្មា។ នៅពេលពួកគេផ្អែកលើអ្នក ស្រាប់តែអ្នករលំ ហើយធ្វើឲ្យពួកគេថ្លោះចង្កេះ»។
8. ព្រះជាអម្ចាស់មានព្រះបន្ទូលទៀតថា៖ «មើល៍យើងនឹងធ្វើឲ្យស្រុកអ្នកកើតសង្គ្រាម យើងនឹងដកជីវិតទាំងមនុស្ស ទាំងសត្វ នៅក្នុងស្រុកអ្នក។