អេសេ‌គាល 28:6-12 Khmer Standard Version (KHSV)

6. ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា: ដោយ​អ្នក​លើក​ខ្លួន​ស្មើ​នឹង​ព្រះ​ដូច្នេះ

7. យើង​នឹង​នាំ​ជន​បរទេស ដែល​កាច​សាហាវ​ក្នុង​ចំណោម​ប្រជា‌ជាតិ​នានា​មក ពួក​គេ​នឹង​ហូត​ដាវ​បំផ្លាញ​ស្នាដៃ​នៃ​ប្រាជ្ញា​ដ៏​វាង‌វៃ​របស់​អ្នក គេ​នឹង​បន្ទាប​បន្ថោក ព្រម​ទាំង​បំផ្លាញ​ភាព​រុងរឿង​របស់​អ្នក​ទៀត​ផង។

8. ពួក​គេ​នឹង​វាយ​ទម្លាក់​អ្នក​ទៅ​ក្នុង​រណ្ដៅ អ្នក​នឹង​ត្រូវ​ស្លាប់ ដោយ​គេ​ចាក់​ទម្លុះ​នៅ​កណ្ដាល​សមុទ្រ។

9. នៅ​ចំពោះ​មុខ​សត្រូវ​ដែល​ប្រហារ​ជីវិត​អ្នក តើ​អ្នក​នៅ​តែ​ពោល​ថា “ខ្ញុំ​ជា​ព្រះ” ទៀត​បាន​ឬ? ពេល​អ្នក​ស្ថិត​នៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ពេជ្ឈ‌ឃាត អ្នក​នៅ​តែ​ជា​មនុស្ស​ដដែល គឺ​មិន​មែន​ជា​ព្រះ​ទេ។

10. អ្នក​នឹង​ត្រូវ​ស្លាប់​ដោយ​ដៃ​ជន​បរទេស ដូច​ជន​មិន​ស្គាល់​ព្រះ‌ជាម្ចាស់ ដ្បិត​យើង​ហើយ​ដែល​ប្រកាស​ការ​នេះ» -នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់។

11. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា៖

12. «កូន​មនុស្ស​អើយ ចូរ​លើក​បទ​ទំនួញ​អំពី​ស្ដេច​ក្រុង​ទីរ៉ុស! ចូរ​ប្រាប់​ស្ដេច​នោះ​ថា ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ: អ្នក​ជា​គំរូ​ពេញ​លក្ខណៈ អ្នក​ពោរ‌ពេញ​ទៅ​ដោយ​ប្រាជ្ញា​វាង‌វៃ ព្រម​ទាំង​មាន​សម្ផស្ស​យ៉ាង​ល្អ​ឥត​ខ្ចោះ។

អេសេ‌គាល 28