អេសេ‌គាល 27:18-22 Khmer Standard Version (KHSV)

18. ក្រុង​ដាម៉ាស​រក​ស៊ី​ជា​មួយ​អ្នក ដោយ​ទិញ​ផលិត‌ផល​របស់​អ្នក​មួយ​ចំនួន​ធំ ពួក​គេ​ទិញ​របស់​របរ​ដ៏​សម្បូណ៌​របស់​អ្នក ហើយ​ពួក​គេ​ក៏​យក​ស្រា​ពី​ស្រុក​ហេល‌បូន និង​រោម​ចៀម​ពណ៌​ស មក​លក់​ឲ្យ​អ្នក​ដែរ។

19. ស្រុក​វេដាន់ និង​ស្រុក​យ៉ាវ៉ាន ចាប់​តាំង​ពី​ស្រុក​អូសាល់ រក​ស៊ី​ជា​មួយ​អ្នក ពួក​គេ​យក​ដែក‌ថែប ព្រម​ទាំង​កំញាន និង​ខ្លឹមចន្ទន៍​មក​លក់​ឲ្យ​អ្នក។

20. ស្រុក​ដេដាន់​ធ្វើ​ជំនួញ​ជា​មួយ​អ្នក ដោយ​យក​ប្រដាប់​ប្រដា​សម្រាប់​សេះ​ចំបាំង​មក​លក់​ឲ្យ​អ្នក។

21. ស្រុក​អារ៉ាប់ និង​មេ​ដឹក​នាំ​ទាំង​ប៉ុន្មាន នៅ​ស្រុក​កេដារ នាំ​គ្នា​លក់​ដូរ​ជា​មួយ​អ្នក។ ឈ្មួញ​ពី​ស្រុក​អ្នក​យក​កូន​ចៀម ចៀម​ឈ្មោល និង​ពពែ​ឈ្មោល ទៅ​លក់​នៅ​ស្រុក​របស់​ពួក​គេ។

22. អ្នក​ជំនួញ​ពី​ស្រុក​សេបា និង​ស្រុក​រ៉ាម៉ា រក​ស៊ី​ជា​មួយ​អ្នក ពួក​គេ​យក​គ្រឿង​ក្រអូប​ដ៏​មាន​តម្លៃ ព្រម​ទាំង​ត្បូង និង​មាស​គ្រប់​ប្រភេទ មក​លក់​ឲ្យ​អ្នក។

អេសេ‌គាល 27