8. ព្រះជាអម្ចាស់មានព្រះបន្ទូលថា៖ «ដោយអ្នកស្រុកម៉ូអាប់ និងអ្នកស្រុកភ្នំសៀរនាំគ្នាពោលថា “មើលចុះ ជនជាតិយូដាមិនខុសពីប្រជាជាតិឯទៀតៗទេ!”
9. យើងនឹងបើកឲ្យខ្មាំងចូលវាយក្រុងដែលនៅតាមព្រំប្រទល់ស្រុកម៉ូអាប់ជាបន្តបន្ទាប់ សូម្បីតែក្រុងដ៏ល្អជាងគេ ដូចជាក្រុងបេត-យេស៊ីម៉ូត បាល-មេយ៉ូន និងគារយ៉ាថែម ក៏ត្រូវខ្មាំងវាយប្រហារដែរ។
10. កុលសម្ព័ន្ធពីទិសខាងកើត ដែលបានវាយជនជាតិអាំម៉ូន ក៏មករឹបអូសយកស្រុកនេះដែរ។ យើងនឹងប្រគល់ស្រុកនេះឲ្យពួកគេកាន់កាប់ រហូតដល់លែងមាននរណានឹកនាដល់ជនជាតិនេះ ក្នុងចំណោមប្រជាជាតិទាំងឡាយទៀត។
11. យើងនឹងដាក់ទោសជនជាតិម៉ូអាប់ ហើយពួកគេនឹងទទួលស្គាល់ថា យើងពិតជាព្រះអម្ចាស់មែន»។
12. ព្រះជាអម្ចាស់មានព្រះបន្ទូលថា៖ «ដោយជនជាតិអេដុមសងសឹកជនជាតិយូដាយ៉ាងឃោរឃៅ ពួកគេបានធ្វើឲ្យខ្លួនឯងមានទោស»។