អេសេ‌គាល 25:1-4 Khmer Standard Version (KHSV)

1. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ដូច​ត​ទៅ៖

2. «កូន​មនុស្ស​អើយ ចូរ​បែរ​មុខ​ទៅ​រក​ជន‌ជាតិ​អាំម៉ូន ហើយ​ថ្លែង​ពាក្យ​ក្នុង​នាម​យើង​ប្រឆាំង​នឹង​ពួក​គេ។

3. ត្រូវ​ប្រាប់​ជន‌ជាតិ​អាំម៉ូន​ដូច​ត​ទៅ: ចូរ​ស្ដាប់​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់! ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា ដោយ​អ្នក​សើច​ចំអក នៅ​ពេល​ឃើញ​ទី‌សក្ការៈ​របស់​យើង​ត្រូវ​ខ្មាំង​បន្ថោក ឃើញ​ទឹក​ដី​អ៊ីស្រា‌អែល​ត្រូវ​ខ្មាំង​បំផ្លាញ ហើយ​ជន‌ជាតិ​យូដា​ត្រូវ​ខ្មាំង​កៀរ​យក​ទៅ​ជា​ឈ្លើយ

4. យើង​នឹង​ប្រគល់​អ្នក​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​កុល‌សម្ព័ន្ធ*​ដែល​មក​ពី​ទិស​ខាង​កើត។ ពួក​គេ​នឹង​នាំ​គ្នា​បោះ​ជំរំ តាំង​ទី​លំ‌នៅ​លើ​ទឹក​ដី​របស់​អ្នក ពួក​គេ​នឹង​បរិភោគ​ផ្លែ​ឈើ​ដែល​អ្នក​បាន​ដាំ ហើយ​ផឹក​ទឹក​ដោះ​ពី​ហ្វូង​សត្វ​របស់​អ្នក។

អេសេ‌គាល 25