អេសេ‌គាល 16:44-46 Khmer Standard Version (KHSV)

44. អ្នក​ចង​ក្រង​សុភាសិត​មុខ​ជា​យក​សុភាសិត​មួយ​នេះ មក​និយាយ​អំពី​នាង​ថា “ម្ដាយ​យ៉ាង​ណា កូន​ស្រី​ក៏​យ៉ាង​នោះ​ដែរ!”។

45. នាង​ពិត​ជា​កូន​ដែល​កាត់​ទៅ​ម្ដាយ ម្ដាយ​របស់​នាង​ស្អប់​ប្ដី និង​កូន​របស់​ខ្លួន។ នាង​ក៏​កាត់​ទៅ​បង​ស្រី និង​ប្អូន​ស្រី​របស់​នាង​ដែរ អ្នក​ទាំង​នោះ​ស្អប់​ប្ដី និង​កូន​របស់​ខ្លួន។ ម្ដាយ​របស់​នាង​ជា​សាសន៍​ហេត រីឯ​ឪពុក​របស់​នាង​ជា​សាសន៍​អាម៉ូរី។

46. បង​ស្រី​របស់​នាង​គឺ​សាម៉ារី ដែល​ស្ថិត​នៅ​ខាង​ជើង ព្រម​ទាំង​ស្រុក​ភូមិ​ជុំ‌វិញ។ ប្អូន​ស្រី​របស់​នាង​គឺ​សូដុម ដែល​ស្ថិត​នៅ​ខាង​ត្បូង ព្រម​ទាំង​ស្រុក​ភូមិ​ជុំ‌វិញ។

អេសេ‌គាល 16