1. ព្រះជាអម្ចាស់មានព្រះបន្ទូលមកខ្ញុំដូចតទៅនេះ៖
2. «កូនមនុស្សអើយ តើដើមទំពាំងបាយជូរជាអុសល្អជាងអុសឯទៀតៗឬ? តើមែកទំពាំងបាយជូរល្អជាងមែកឈើឯទៀតៗឬ?
3. តើគេអាចយកដើមទំពាំងបាយជូរនេះទៅឆ្លាក់ធ្វើវត្ថុអ្វីមួយ ឬក៏យកទៅប្រើសម្រាប់ព្យួរអ្វីមួយបានឬ?
4. គេប្រើអុសនេះបានត្រឹមតែដុតប៉ុណ្ណោះ។ ពេលណាភ្លើងឆេះកន្ទុយអុសទាំងសងខាង និងឆេះផ្នែកកណ្ដាលអស់ហើយ តើគេអាចយកទៅប្រើការអ្វីបានទៀត?