អេសេ‌គាល 14:1-4 Khmer Standard Version (KHSV)

1. មាន​ព្រឹទ្ធា‌ចារ្យ​អ៊ីស្រា‌អែល​ខ្លះ​មក​ជួប​ខ្ញុំ ហើយ​នាំ​គ្នា​អង្គុយ​នៅ​មុខ​ខ្ញុំ។

2. ពេល​នោះ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ដូច​ត​ទៅ៖

3. «កូន​មនុស្ស​អើយ អ្នក​ទាំង​នោះ​ជំពាក់​ចិត្ត​នឹង​ព្រះ​ក្លែង‌ក្លាយ ហើយ​នាំ​គ្នា​គោរព​អ្វីៗ​ដែល​នាំ​ឲ្យ​ខ្លួន​ប្រព្រឹត្ត​អំពើ​បាប។ តើ​ពួក​គេ​នឹក​ស្មាន​ថា យើង​នឹង​ផ្ដល់​ចម្លើយ​ឲ្យ​ឬ?

4. ចូរ​នាំ​ពាក្យ​ទៅ​ប្រាប់​ពួក​គេ​ថា ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ: ក្នុង​ចំណោម​ពូជ‌ពង្ស​អ៊ីស្រា‌អែល អ្នក​ណា​ជំពាក់​ចិត្ត​នឹង​ព្រះ​ក្លែង‌ក្លាយ ហើយ​គោរព​អ្វីៗ​ដែល​នាំ​ឲ្យ​ខ្លួន​ប្រព្រឹត្ត​អំពើ​បាប រួច​មក​រក​ព្យាការី យើង​ជា​ព្រះ‌អម្ចាស់ យើង​នឹង​ឆ្លើយ​តប​ទៅ​អ្នក​នោះ​វិញ ដោយ​ផ្ទាល់​តែ​ម្ដង។ យើង​នឹង​ឆ្លើយ​ទៅ​គេ​វិញ តាម​ចំនួន​ព្រះ​ក្លែង‌ក្លាយ​ដែល​គេ​គោរព។

អេសេ‌គាល 14