4. អ្នកត្រូវរៀបចំអីវ៉ាន់ វេចបង្វេចទាំងថ្ងៃ ដូចជនដែលត្រូវខ្មាំងកៀរ ឲ្យគេឃើញគ្រប់គ្នា។ ដល់ពេលល្ងាចត្រូវចេញដំណើរទៅដូចជនដែលត្រូវខ្មាំងកៀរ។
5. ចូរទម្លុះកំពែងឲ្យគេឃើញ រួចបញ្ចេញបង្វេចតាមប្រឡោះនោះ។
6. ត្រូវលើកបង្វេចនោះស្ពាយឲ្យពួកគេឃើញ ហើយចេញដំណើរទៅ ទាំងងងឹត ព្រមទាំងបិទមុខ ដើម្បីកុំឲ្យអ្នកឃើញថាអ្នកទៅទីណា ដ្បិតយើងចង់ឲ្យអ្នកធ្វើដូច្នេះ ជាប្រផ្នូលសម្រាប់ពូជពង្សអ៊ីស្រាអែល»។
7. ខ្ញុំធ្វើតាមបញ្ជារបស់ព្រះអម្ចាស់ គឺនៅពេលថ្ងៃ ខ្ញុំរៀបចំអីវ៉ាន់ វេចបង្វេច ដូចជនដែលត្រូវខ្មាំងកៀរ។ នៅពេលល្ងាច ខ្ញុំទម្លុះកំពែងក្រុងដោយដៃរបស់ខ្ញុំផ្ទាល់ ហើយចេញដំណើរទៅនៅពេលងងឹត ទាំងស្ពាយបង្វេចឲ្យពួកគេឃើញទាំងអស់គ្នា។
8. លុះព្រឹកឡើង ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំដូចតទៅ៖