អេសេ‌គាល 12:16-21 Khmer Standard Version (KHSV)

16. ប៉ុន្តែ យើង​ទុក​ឲ្យ​ពួក​គេ​មួយ​ចំនួន​នៅ​សេស‌សល់ គឺ​គេច​ផុត​ពី​មុខ​ដាវ ពី​ទុរ្ភិក្ស និង​ជំងឺ​រាត‌ត្បាត ដើម្បី​ឲ្យ​រៀប​រាប់​អំពី​ការ​ប្រព្រឹត្ត​គួរ​ស្អប់​ខ្ពើម​ទាំង​នេះ​ប្រាប់​ប្រជា‌ជាតិ​នានា។ ពេល​នោះ ពួក​គេ​នឹង​ទទួល​ស្គាល់​ថា យើង​ពិត​ជា​ព្រះ‌អម្ចាស់​មែន”»។

17. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ ដូច​ត​ទៅ៖

18. «កូន​មនុស្ស​អើយ ចូរ​បរិភោគ​អាហារ ទាំង​ញាប់‌ញ័រ ចូរ​ផឹក​ទឹក​ទាំង​ស្លន់‌ស្លោ និង​ភ័យ​រន្ធត់។

19. ចូរ​ថ្លែង​ប្រាប់​ប្រជា‌ជន​នៅ​ស្រុក​នេះ​ដូច​ត​ទៅ: ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ស្ដី​អំពី​អ្នក​ក្រុង​យេរូ‌សាឡឹម ដែល​រស់​នៅ​លើ​ទឹក​ដី​អ៊ីស្រា‌អែល​ថា ពួក​គេ​នឹង​បរិភោគ​អាហារ ទាំង​ភ័យ​រន្ធត់ ពួក​គេ​នឹង​ផឹក​ទឹក​ទាំង​តក់‌ស្លុត ដ្បិត​ស្រុក​របស់​គេ​ក្លាយ​ទៅ​ជា​ទី​ស្មសាន បាត់​បង់​អ្វីៗ​ទាំង​អស់ ព្រោះ​តែ​អំពើ​ឃោរ‌ឃៅ​ដែល​អ្នក​ស្រុក​នេះ​ប្រព្រឹត្ត។

20. ក្រុង​ដែល​ធ្លាប់​តែ​មាន​ប្រជា‌ជន​កុះ‌ករ នឹង​ក្លាយ​ទៅ​ជា​គំនរ​បាក់​បែក ហើយ​ស្រុក​របស់​ពួក​គេ​ក្លាយ​ទៅ​ជា​ទី​ស្មសាន។ ពេល​នោះ អ្នក​រាល់​គ្នា​នឹង​ទទួល​ស្គាល់​ថា យើង​ពិត​ជា​ព្រះ‌អម្ចាស់​មែន»។

21. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ ដូច​ត​ទៅ៖

អេសេ‌គាល 12