9. ព្រះអម្ចាស់មានព្រះបន្ទូលថា:បើយើងឲ្យស្ត្រីម្នាក់មានផ្ទៃពោះគ្រប់ខែតើយើងឃាត់ឃាំងមិនឲ្យកូនកើតបានឬព្រះរបស់អ្នកមានព្រះបន្ទូលថាបើយើងឲ្យទារកចាប់ផ្ទៃតើយើងរារាំងវាមិនឲ្យកើតបានឬ?
10. អស់អ្នកដែលស្រឡាញ់ក្រុងយេរូសាឡឹមអើយចូរសប្បាយរួមជាមួយក្រុងនេះចុះចូរត្រេកអររីករាយយ៉ាងខ្លាំង!អស់អ្នកដែលកាន់ទុក្ខអាណិតក្រុងយេរូសាឡឹមអើយ ចូរសប្បាយរីករាយរួមជាមួយក្រុងនេះដែរ។
11. សូមឲ្យអ្នករាល់គ្នាបានស្កប់ចិត្តនឹងក្រុងនេះដូចកូនដែលម្ដាយថ្នាក់ថ្នមបំបៅដែរអ្នករាល់គ្នានឹងបានថ្កុំថ្កើងរុងរឿងដោយសារក្រុងនេះ។
12. ព្រះអម្ចាស់មានព្រះបន្ទូលថា:យើងនឹងឲ្យសេចក្ដីសុខសាន្តហូរមកក្រុងនេះ ដូចទឹកទន្លេយើងនឹងបង្ហូរធនធានដ៏រុងរឿងរបស់ប្រជាជាតិនានាចូលមកក្នុងក្រុងនេះដូចទឹកហូរប្រៀបមាត់ច្រាំង។យើងនឹងថ្នាក់ថ្នមអ្នករាល់គ្នាដូចម្ដាយបំបៅកូនបីវា និងថ្នាក់ថ្នមវានៅលើភ្លៅ។
13. ម្ដាយលួងលោមកូនយ៉ាងណាយើងនឹងលួងលោមអ្នករាល់គ្នាយ៉ាងនោះដែរអ្នករាល់គ្នានឹងរស់នៅក្នុងក្រុងយេរូសាឡឹមដោយលែងមានទុក្ខព្រួយទៀត។
14. កាលណាអ្នករាល់គ្នាឃើញក្រុងយេរូសាឡឹមបានសុខសាន្តដូច្នេះអ្នករាល់គ្នានឹងមានចិត្តសប្បាយរីករាយហើយអ្នករាល់គ្នានឹងមានកម្លាំងឡើងវិញដូចស្មៅលាស់ស្រស់បំព្រង។ ព្រះអម្ចាស់នឹងសម្តែងព្រះបារមីឲ្យអ្នកបម្រើរបស់ព្រះអង្គឃើញតែព្រះអង្គសម្តែងព្រះពិរោធទាស់នឹងខ្មាំងសត្រូវរបស់ព្រះអង្គ។
15. មើល ព្រះអម្ចាស់កំពុងតែយាងមកព្រះអង្គយាងមកក្នុងភ្លើងរាជរថរបស់ព្រះអង្គប្រៀបបាននឹងខ្យល់កួច។ព្រះអង្គធ្វើតាមព្រះពិរោធដ៏ខ្លាំងរបស់ព្រះអង្គព្រះអង្គប្រើអណ្ដាតភ្លើង ដើម្បីដាក់ទោសស្របតាមព្រះបន្ទូលដែលព្រះអង្គព្រមានទុកជាមុន។